ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារបឹងកេងកង ៖ស្នើរដល់អាជីវករ ដាក់ស្លាកតំលៃទំនិញ តាមតូប ឬស្ដង់របស់ខ្លួន ជៀងវាងជនឆក់ឱកាសកេងចំណេញ

325

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៩ខែមេសាឆ្នាំ២០២១នេះ លោកឯក និមល ប្រធានផ្សារបឹងកេងកងនៃខណ្ឌបឹងកេងកង រាជធានីភ្នំពេញបាននិយាយរៀបរាប់ អោយដឹងថាគឺទី១ តំលៃ ទំនិញគឺតម្រូវអោយបងប្អូនអាជីវករ ទាំងអស់ត្រូវតែដាក់ស្លាក តំលៃនៅគ្រប់តូប ឬ ស្ដង់របស់ខ្លួនដោយការពារជាមុន ជៀងវាងជនឆ្លៀតឱកាសមានការកេងយកចំណេញ។ ហើយខាងគណៈកម្មការផ្សារបឹងកេងកង បានដាក់កំលាំងសន្តិសុខ នៅតាមមាត់ច្រកទ្វារ ចេញ ចូលផ្សារដើម្បីសាកសួរពីតំលៃទំនិញ ដែលអតិថិជន គាត់បានមកទិញ ពីក្នុងផ្សារ
ទី២- ត្រូវអនុវត្តវិធានការ សុខាភិបាលដោយ ត្រូវបានរឹតបន្តឹង ដោយតម្រូវដល់អតិថិជន និង អាជីវករពេលចេញ ចូលផ្សារត្រូវតែពាក់ម៉ាសការពារជានិច្ចនិងស្គែនកំដៅ បាញ់ទឹកអាល់កុល ស្គែន QR code ជាប្រចាំដាច់ខាតនៅតាមច្រកទ្វារចេញ ចូលផ្សារទាំងបី ។ ណែនាំ បងប្អូនអាជីវករ ទទួល អ្នកទិញតែ២នាក់ ប៉ុណ្ណោះមួយតូប ៗបើមកទិញបីនាក់ឡើង ទៅគឺត្រូវអោយគាត់នៅរងចាំនៅខាងក្រោយដោយរក្សាគំលាត អោយឆ្ងាយពីគ្នា ។
ទី៣- ក្រោយបងប្អូនអាជីវករចាកចេញទៅផ្ទះរៀងៗខ្លួន នាពេលល្ងាចនោះខាងគណៈកម្មការ ផ្សារ បឹងកេងកងបានចាត់កំលាំងសន្តិសុខ ចុះបាញ់ថ្នាំសំលាប់មេរោគ ក្នុង បរិវេណ ផ្សារ ។
លោកប្រធានផ្សារបន្តទៀតថាយើងត្រូវរួមគ្នា អនុវត្តតាមវិធានការ ៣ការពារ ៣កុំ និង ចាក់វ៉ាក់សាំងកូវីដ១៩ ទាំងអស់គ្នា ។
លោកឯក និមល ប្រធានផ្សារបឹងកេងកង បានមានមតិលើកឡើង ដោយសង្កត់ធ្ងន់ថាចំពោះ កិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំង ជំងឺឆ្លង Covid-19 ប្រយុទ្ធប្រឆាំង ជនឆ្លៀតឱកាស របស់កំលាំង សន្តិសុខ នៃ គណៈកម្មការ ផ្សារ បឹងកេងកង ទាំងអស់ដូចបានឃើញគ្រប់រូបភាព នៃសកម្មភាពការងារប្រចាំថ្ងៃ ផងដែរ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង