ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនម្ចាស់រថយន្ដ Lexus 570 និងគូកន ដាក់ពន្ធនាគារ

83


(ភ្នំពេញ)៖ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែសីហានេះ បានចេញដីការបង្គាប់ឲ្យឃុំខ្លួន ជនបង្កដែលជាជាម្ចាស់រថយន្ដ Lexus 570 និងគួកនម្នាក់ទៀត ដាក់ពន្ធាគារ រង់ចាំជំនុំជម្រះទោសនៅពេលក្រោយ។

ជនបង្ករូបនេះ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់៣បទល្មើស រួមមាន៖ ទី១៖គំរាមកំហែងថានឹងសម្លាប់ ដោយបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ តាមមាត្រា២៣៤ នៃក្រមព្រហ្មទណ្ឌ, ទី២៖កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ និងទី៣៖ប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ដ ដែលមានសញ្ញាសម្គាល់ យោងតាមមាត្រា៦១៥ នៃក្រមព្រហ្មទណ្ឌ។ ដោយឡែក បក្ខពួកម្នាក់ទៀត ឈ្មោះ ស្រ៊ុន ពិសិដ្ឋ ត្រូវបានចោទប្រកាន់មួយបទល្មើស គឺគំរាមកំហែងថានឹងសម្លាប់ ដោយបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ តាមមាត្រា២៣៤ នៃក្រមព្រហ្មទណ្ឌ។​

ជនម្នាក់នេះ មានឈ្មោះ ទ្រី ដារិន អាយុ៣៨ឆ្នាំ ជាអតីតអ្នករកស៊ីកាប់ជ្រូកនៅម្ដុំគីឡូម៉ែត្រលេខ៦ ដែលគេហៅថា ហ៊ាពៅៗ ប៉ុន្ដែរូបគេបានបោះបង់មុខរបរ មួយនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំហើយ ក្រោយជំពាក់ប្រាក់ និងបោកគេជាច្រើននាក់ និងបក្ខពួកម្នាក់ទៀត ឈ្មោះ ស្រ៊ុន ពិសិដ្ឋ អាយុ៣០ឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង