ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនជាតិឡាវ ដកហូត ញៀនប្រភេទម៉េតំហ្វេតាមីន ទម្ងន់ជាង ៣គីឡូ

123

ភ្នំពេញ ៖ នគរបាលបានចាប់ជនជាតិឡាវ សញ្ជាតិកាណាដា ម្នាក់ដែលជួញដូរនូវ សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន ទម្ងន់ជាង ៣គីឡូក្រាម ។

មន្ទីរប្រ ឆាំងគ្រឿងញៀន នៅថ្ងៃទី១៨សីហានេះ បានផ្សាយថា កាលពីថ្ងៃ១៥សីហា២០១៨ នៅវេលាម៉ោង ១៦:៣០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៦) បានបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចតាមផ្លូវ លេខ៤៦០ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ លទ្ធផល៖ ចាប់ជនសង្ស័យ ១នាក់ ឈ្មោះ CHAO XIENG ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិឡាវ សញ្ជាតិកាណាដា ចាប់យកវត្ថុតាងនូវ សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE) ទម្ងន់ ៣៩៩៥,៧៣ក្រាម ៕

អត្ថបទដែលជាប់ទាក់ទង