ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនទទួលយកកីឡា វាយកូនឃ្លីលើតុ កម្ពុជានិង គ្រូបង្វឹក ចំនួន១០នាក់ទៅហ្វឹកហាត់ ត្រៀមSEA GAMES 2021

76

ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានប្រកាសឲ្យដឹងថាសហព័ន្ធនឹងបញ្ជូនកីឡាករ កីឡាការិនី រួមជាមួយនឹងគ្រូចំនួន
១០រូបទៅហ្វឹកហាត់នៅប្រទេសចិនត្រៀមស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយបរទេសវៀតណាមនាចុងឆ្នាំ២០២១នេះ ។
សូមបញ្ជាក់ថាប្រទេសចិនបានប្រកាសរួចហើយដើម្បីទទួលយកកីឡាករ កីឡាការិនីកម្ពុជាចំនួន១២ប្រភេទកីឡាទៅហ្វឹកហាត់
ក្នុងប្រទេសរបស់ខ្លួនដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមនាចុងឆ្នាំនេះនៅប្រទេសវៀតណាម ។
បើតាមការឲ្យដឹងពីលោកស៊ុន សុទ្ធារិទ្ធអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជានោះថាទោះបីសហព៧ន្ធលោកនៅ
មិនទាន់ប្រជុំគណៈកម្មាធិការប្រតិបត្តិដើម្បីកំណត់ពីឈ្មោះកីឡាករ កីឡាការិនីដែលត្រូវបញ្ជូនទៅហ្វឹកហាត់ក៏ពិតមែនតែសហព័ន្ធសម្រេច
បញ្ជូនកីឡាករ ចំនួនរូប កីឡាការិនីចំនួន៣រូប និងគ្រូបង្វឹកចំនួន២រូបទៅកាន់ប្រទេសចិននាខែសីហាខាងមុខនេះ ។
ឯកឧត្តមវ៉ាត់ ចំរើនគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម
ឆ្នាំ២០២៣(CAMSOC)អះអាងថាឯកឧត្តមតែងតែធ្វើទំនាក់ទំនងជាប់រហូតជាមួយសាធារណរដ្ឋប្រជាមានិតចិនក្រសួងកីឡាចិនតាមរយៈស្ថានទូតចិននៅកម្ពុជាពិសេសតែងតែបញ្ជូនសារទៅវិញទៅមកជាមួយកម្ពុជា។
កម្ពុជាពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣ ដែលជាការត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នោះកម្ពុជាបានត្រៀមក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាចំនួន១៣៥នាក់ បូករួមទាំងគ្រូបង្វឹក គ្រូជំនួយ ម្នាក់ ឬពីរនាក់ ក្នុង១ប្រភេទកីឡាក្នុងការចេញទៅគ្រប់គ្រងដឹកនាំកូនសិស្សរបស់ខ្លួនសម្រាប់ការហ្វឹកហាត់នៅប្រទេសចិនដោយត្រៀមចេញទៅហ្វឹកហាត់នៅក្នុងខែកក្កដា ឬខែសីហា ឆ្នំា២០២១។
អត្តពលិកកម្ពុជាចំនួន១៥៣នាក់របស់កម្ពុជានេះគឺជាអត្តពលិកដែលមានគុណភាពខ្ពស់ៗជាងគេបំផុតក្នុងចំណោមជាង១០ប្រ
ភេទកីឡាដែលភាគីចិនជាអ្នកមកជ្រើសរើសដោយខ្លួនឯង។ក្រៅពីការហ្វឹកហាត់នៅចិនក្រុមជម្រើសជាតិកម្ពុជាលើប្រភេទកីឡាមួយចំនួនទៀត ដូចជាការ៉ាតេត្រៀមចេញទៅហ្វឹកហាត់នៅជប៉ុន, តេក្វាន់ដូ WT ទៅហ្វឹកហាត់នៅសាធារណរដ្ឋកូរ៉េ រីឯកីឡាករ កីឡាការិនីមានឈាមជ័រជាខ្មែរផ្សេងៗទៀតរស់នៅក្រៅប្រទេសស្រាប់ ដូចជា កីឡាការិនីជឺជីតស៊ូ ខាន់ ជេសា ដែលជាម្ចាស់មេដាយមាសអាស៊ី (ASIAN Games) ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ ក៏ត្រូវបានជំរុញលើកទឹកចិត្តឲ្យបន្តការហ្វឹកហាត់ក្នុងពេលដំណាលគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង