ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្ញុំបាទ អ៉ឹង ប៊ុនហ៊ូវ សូមអបអរសាទរ និងគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំង ជានាយករដ្ឋមន្រ្តី នៃកម្ពុជា សម្រាប់អាណត្តិទី៦

74


ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី៦។

ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ ខ្ញុំបាទ អ៉ឹង ប៊ុនហ៊ូវ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន និងបុគ្គលិកទាំងអស់ នៃក្រុមហ៊ុន អាយអិនជី ហូលឌីង សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួនខ្លាំងក្លាជានិច្ច ជន្មាយុយឺនយូរ បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ក្នុងបេសកកម្មជាតិដ៏ឧត្ដុង្គឧត្ដមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់សុខសន្តិភាព ការអភិវឌ្ឍ វិបុលភាព និងកិត្យានុភាព ដ៏រុងរឿងនៃព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្ដងទៀត យើងខ្ញុំសូមគោរពប្រសិទ្ធពរសព្ទសាធុការមហា ប្រសើរបំផុតគ្រប់បែបយ៉ាង គោរពជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី និងចៅៗទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង