ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនស្ស័យវះកាបូបលួចលុយលើកទី៥នៅស្រុកមុខកំពូល

373

ខេត្តកណ្ដាលៈនារីម្នាក់ក្នុងចំណោម២នាក់ដែល ស្ទាត់ជំនាញខាងវះកាបូបលុយកម្មករ តាមរោងចក្រកាត់ដេរនោះត្រូវបានកម្លាំង សមត្ថកិច្ចប៉ូលិសស្រុកមុខកំពូល ចាប់បានខណៈពេលធ្វើសកម្មភាព លួចវះកាបូបលុយកម្មករកាត់ដេរ។
លោកព្រុំ សំណាងអធិការប៉ូលិសស្រុកមុខកំពូល បានអោយដឹងថាករណី:អំពើលួច(វះកាបូបយកលុយ)បានកើតឡើងកាលពីម៉ោង ជាង១១ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៨នេះ នៅចំណុចមុខរោងចក្រកាត់ដេរសំលៀកបំពាក់សុិ
ចផ្លាស់អិនដាស់ស្ទ្រី ភូមិកណ្ដាលឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្តាល។
លោកអធិការបន្តទៀតថាជនរងគ្រោះឈ្មោះឆាយ សុខនី ភេទស្រីអាយុ៤៤ ឆ្នាំនៅភូមិប្រាំ យ៉ាម ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមមុខរបរ: កម្មកររោងចក្រ។
ចំណែកជនសង្ស័យចំនួន០២នាក់ម្នាក់ឈ្មោះឈុន ហួយ ភេទស្រីអាយុ២៤ ឆ្នាំទីលំនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមុខរបរ:មិនពិតប្រាកដ(ឃាត់ ខ្លួន)និងម្នាក់ទៀតឈ្មោះស្រី ពៅ ភេទស្រី អាយុប្រហែល២៤ឆ្នាំ -គ្មានទីលំនៅពិតប្រាកដ។
(គេចខ្លួន)។
លោកអធិការបន្តទៀតថាចំពោះសំភារះបាត់បង់រួមមាន:
១.ប្រាក់ដុល្លា១២០០ដុល្លារ
២.ប្រាក់រៀល១៤០០០០០រៀល។ហើយវត្ថុតាងចាប់យកបានមាន
១. ប្រាក់ដុល្លារចំនួន៩០០ដុល្លារ
២. ប្រាក់រៀលចំនួន១៥០០០០៛
៣. សៀវភៅបញ្ជីលុយចំនួន០២ក្បាល។
៤.កាបូបជ័រព៌ណសស្នាមរហែកបណ្ដោយមួយចំហៀងមានដៃយួរចំនួន០១។
លោកអធិការប៉ូលិសស្រុកមុខកំពូលបាននិយាយរៀបរាប់ថា ដោយកន្លងមកជនសង្ស័យខាងលើ ធ្លាប់ធ្វើសកម្មភាពវះកាបូបយកលុយ គេបានចំនួន០៥លើក ជាមួយបក្សពួកម្នាក់ទៀតឈ្មោះស្រីពៅ ដែលមិនស្គាល់ទីលំនៅពិតប្រាកដ។
លុះដល់ព្រឹកថ្ងៃទី១៨ខែសីហាឆ្នាំ២០១៨ម៉ោងជិត១០ពួកជនសង្ស័យទាំង០២ នាក់បាននាំគ្នាចេញពីផ្ទះ នៅពោធិចិនតុង ខណ្ឌពោធិសែនជ័យក្រុងភ្នំពេញក្នុងគោលដៅ មករោងចក្រសុិចផ្លាសព្រែកអញ្ចាញ ដោយមធ្យោបាយជិះម៉ូតូឌុបដើម្បីធ្វើ សកម្មភាពលួច(លូកហោប៉ៅ)ពេលកម្មករចេញពីធ្វើការរោងចក្រ។ ពេលធ្វើដំណើរមកដល់រោងចក្រសុិចផ្លាសនៅម៉ោង១០ម៉៤៤នាទី ដោយកម្មករមិនទាន់ចេញពី ធ្វើការជនសង្ស័យទាំង០២នាក់ទៅ អង្គុយក្បែរតូបលក់ម្ហូប ដើម្បីពិភាក្សារៀបផែនការលួច ដោយកំណត់ឱ្យជនសង្ស័យឈ្មោះស្រី ពៅជាអ្នកលូកហោប៉ៅ ចំណែកជនសង្ស័យឈ្មោះឈុនហួយជាអ្នកចាំទទួល បន្តរត់ចេញ ។
ក្រោយពីពិភាក្សាគ្នារួច កម្មករក៍បានចេញពីរោងចក្រពេលនោះ ជនសង្ស័យបានឃើញជនរងគ្រោះកំពុង យួរកាបូបលុយនៅនិងដៃឆ្វេងឈរទិញម្ហូប ពេលនោះជនសង្ស័យឈ្មោះស្រី ពៅ បានដើរទៅពិតជនរងគ្រោះរួចហើយ ក៏បានហុចប្រាក់ឲ្យជនសង្ស័យឈ្មោះឈុន ហួយចំនួន០១ដៃ ដើម្បីទុក ពេលនោះជនរងគ្រោះបានឃើញ ក៍ស្រែកថាចោរៗ ឮដូច្នោះ ជនសង្ស័យឈុនហួយក៍បាន បាចលុយចោល ហើយដើរគេចចេញតែត្រូវបានជនរងគ្រោះនិងសន្តិសុខរោងចក្រ សហការគ្នាជាមួយសមត្ថកិច្ចប៉ូលិស ស្រុកមុខកំពូលបានទៅឃាត់ខ្លួន ជនសង្ស័យឈ្មោះឈុន ហួយយកមកកន្លែងប៉ូលិសស្រុកមុខកំពូល ចំណែកជនសង្ស័យឈ្មោះ ស្រី ពៅបានគេចខ្លួនបាត់ក្នុងហ្វូងកម្មករ។
លោកអធិការបន្តទៀតថាក្រោយពីធ្វើការ សាកសួរជនសង្ស័យឈ្មោះឈុនហួយ បានសារភាពថាខ្លួននិងជនសង្ស័យឈ្មោះស្រី ពៅ បានធ្វើសកម្មភាពលួចប្រាក់ ជនរងគ្រោះពិតប្រាកដមែន។
សំណូមពររបស់ជនរងគ្រោះឈ្មោះឆាយ សុខនីសុំប្រាក់របស់ខ្លួនចំនួន៩០០ដុល្លារ និងប្រាក់រៀលចំនួន១៥០០០០រៀល ដើម្បីប្រើប្រាស់ធម្មតាវិញ៕

អត្ថបទដែលជាប់ទាក់ទង