ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមសាធារណជនរាយការណ៍ ជាបន្ទាន់មកអាជ្ញាធរ មានសមត្ថកិច្ចប្រសិនបើឃើញមានបងប្អូនអាជីវករផ្សារលើ ក្រុងព្រះសីហនុ និងក្រុមគ្រួសារដែលបានផ្តល់វត្ថុសំណាករួចហើយ នៅតែបន្តចេញដើរទៅខាងក្រៅលំនៅឋាន

55

ព្រះសីហនុ ៖ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ចតាមរយៈលេខទូរស័ព្ទ 012 882 072 ឬ 012 919 918 ប្រសិនបើឃើញមានបងប្អូនអាជីវករផ្សារលើ ក្រុងព្រះសីហនុ និងក្រុមគ្រួសារដែលបានផ្តល់វត្ថុសំណាករួចហើយ នៅតែបន្តចេញដើរទៅខាងក្រៅលំនៅឋានរហេតរហូតដោយមិនគោរពតាមបទបញ្ជានៃការធ្វើចត្តាឡីស័ក។

រដ្ឋបាលខេត្តព្រះសីហនុជម្រាបមក លោក លោកស្រី បងប្អូនអាជីវករផ្សារលើ ក្រុងព្រះសីហនុ ឱ្យបានជ្រាបថា ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ មក ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាកពីបងប្អូនជាអាជីវករផ្សារលើ និងអ្នកពាក់ព័ន្ធដើម្បីវិភាគរកមេរោគកូវីដ-១៩។

តាមលទ្ធផល ជាបន្តបន្ទាប់បានបញ្ជាក់ថា មានការឆ្លងរាលដាលជំងឺកូវីដ-១៩ យ៉ាងគំហុកនៅក្នុងចំណោមបងប្អូនជាអាជីវករផ្សារលើ ក្រុងព្រះសីហនុ និងក្រុមគ្រួសារ។ យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុ បានតម្រូវឱ្យបងប្អូន អាជីវករ និងក្រុមគ្រួសារដែលបានផ្ដល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កដោយខ្លួន ឯងរយៈពេល១៤ថ្ងៃ តាមការណែនាំរហូតដល់មានលទ្ធផលពីមន្ទីរសុខាភិបាលខេត្តបញ្ជាក់ថា អវិជ្ជមានមេរោគ កូវីដ-១៩ ជាលើកទី២ ទើបអនុញ្ញាតឱ្យចេញក្រៅលំនៅឋានបាន។

មកដល់ពេលនេះមានបងប្អូនអាជីវករ និងក្រុមគ្រួសារភាគច្រើនបានអនុវត្តតាមការណែនាំហើយ ក៏ប៉ុន្តែ នៅមានអាជីវករ និងក្រុមគ្រួសារមួយចំនួនទៀតមិនបានអនុវត្តតាមការណែនាំនៅឡើយ ដោយនៅតែបន្តចេញ ទៅខាងក្រៅលំនៅឋានរហេតរហូតនាំឱ្យការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ មានការលំបាកកាន់តែខ្លាំង ដែល ស្ថានភាពនេះតម្រូវឱ្យរដ្ឋបាលខេត្តបន្តវិធានការបិទការលក់ដូរនៅផ្សារលើបន្ថែមទៀត និងអាចឈានដល់ការ បិទខ្ទប់ក្រុងព្រះសីហនុទាំងមូល។ ដូចនេះ រដ្ឋបាលខេត្តព្រះសីហនុសូមណែនាំដល់បងប្អូនអាជីវករទាំងអស់ និងក្រុមគ្រួសារ ត្រូវតែអនុវត្តការ
ធ្វើចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់។ ក្នុងករណីរកឃើញថាមានបុគ្គលណាដែលបានផ្តល់វត្ថុសំណាករួចហើយ នៅតែ
មិនអនុវត្តតាមការណែនាំ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការតាមច្បាប់ជាធរមាន។ បន្ថែមលើនោះសូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច តាមរយៈលេខទូរស័ព្ទ 012 892 072 ឬ 012 919 918 ប្រសិនបើឃើញមានបងប្អូនអាជីវករផ្សារលើ ក្រុងព្រះសីហនុ និងក្រុមគ្រួសារដែលបានផ្ដល់វត្ថុសំណាករួចហើយ នៅតែបន្តចេញដើរទៅខាងក្រៅលំនៅឋានរហេតរហូតដោយមិនគោរពតាមបទបញ្ជានៃការធ្វើចត្តាឡីស័ក។

សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យរាលដាល បន្ថែមទៀតនៅខេត្តព្រះសីហនុរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង