ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ ដូចម្ដេចដែលហៅថា មនុស្សចាស់ ?

131

ភ្នំពេញ៖ដូចម្ដេចដែលហៅថាមនុស្សចាស់ ? បែបនេះគេអាចថា យើងភ្លើទេអ្ហីបានជាខំលើកយក សំណួរបែបនេះមកសួរគេនៅក្នុង

ខ្ទង់គំនិតបញ្ញវ័ន្ដទៅទៀត ។
ជាការពិតហើយគ្រាន់តែពាក្យថា ចាស់គឺគេសំគាល់ថាអ្នកនោះសក់ ស ទោះបីខំលាបថ្នាំក៏ដោយ សាច់ចាប់ផ្ដើមជ្រីវជ្រួញ ធ្មេញក៏ចាប់ផ្ដើមបាក់ ជង្គង់ក៏ចាប់ផ្ដើមឈឺ និយាយឲ្យអស់កេរ្តិ៍ទៅ ចុះសូម្បីតែលោកប្អូនតូចក៏ក្ស័យដែរ បែបនេះគេហៅថាចាស់ហើយ ។មនុស្សចាស់
ចង់ឲ្យអ្នកដែលមានអាយុតិច ជាងខ្លួនគោរពខ្លួនណាស់ទោះបីខ្លួនមានចរឹកមិនសក្តិសមជាមនុស្សចាស់ក៏ដោយ ។
កាលពីសម័យព្រះមានព្រាហ្មម្នាក់ មានអាយុ១២០ឆ្នាំឯសមណៈគោត្តម(ព្រះពុទ្ធ)មានព្រះជន្មទើប តែជិត៨០ព្រះវស្សាប៉ុណ្ណោះតែ
ព្រាហ្មនោះចង់ ឲ្យព្រះសមណៈគោត្តមគោរពខ្លួនណាស់ ។កាលនោះព្រះគង់ នៅវត្តជេតពន្ទតាព្រាហ្មនោះ ក៏ទីកាន់ទីវត្តហើយឈរក្រពាត់ដៃ
យ៉ាងជម្លើយសួរទៅ ព្រះយ៉ាងជម្លើយថា សមណៈគោត្តមមនុស្សចាស់គេមើលយ៉ាងម៉េចទើបដឹងថាចាស់ ?
តាព្រហ្មសួរបែបនេះដោយសារ តែចង់ឲ្យព្រះគោរពខ្លួនតែព្រះ បានដឹងខ្លួនជាមុនក៏ទ្រង់ញញឹម តបទៅវិញថាម្នាលព្រាហ្មមនុស្ស
ដែលចាស់គេសំគាល់ ដោយសភាព២យ៉ាង គឺសភាពខាងក្នុង និង សភាពខាងក្រៅ ។តាព្រាហ្មបន្តថាដូចម្ដេចដែលហៅថា សភាពខាងក្រៅ
ព្រះសមណៈគោត្តម ? ម្នាលព្រាហ្ម(ព្រះតប)សូមម្នាលឆ្លុះកញ្ចក់មើខ្លួនម្នាល មើលតើចាស់ឬនៅ ?
តាព្រហ្មតបថាចាស់ហើយ ព្រោះខ្ញុំអាយុ១២០ឆ្នាំទៅហើយ ចុះសភាពខាងក្នុងយ៉ាងម៉េច ទៅវិញសមណៈគោត្តម ?ចាស់មើលតាម
សភាពខាងក្នុងសំគាល់ដោយ បច្ច័យ៤យ៉ាងនោះគេពិតជាមនុស្សចាស់ហើយ ។តើ៤យ៉ាងនោះវាយ៉ាងម៉េចខ្លះព្រះអង្គ ?ព្រះសមណៈគោត្តម
តបថាទី១៖គឺសច្ចៈ ។មនុស្សចាស់ត្រូវតែមានសច្ចៈភាព ក្នុងខ្លួនមនុស្សដែលមិនមាន សច្ចៈភាពក្នុងខ្លួនគឺមានន័យថា ចរឹកនៅក្មេងណាស់ ។
ចុះទី២យ៉ាងម៉េច?ព្រាហ្មសួរបន្ត ។ព្រះសមណៈគោត្តមពន្យល់ថា ទី២មនុស្សដែលចេះទូន្មានខ្លួន ឯងឲ្យប្រព្រឹត្តិតែអំពើល្អ កុំបោកកុហកគេ
និយាយឲ្យចំគឺគ្រប់គ្រងចិត្តខ្លួនឯងឲ្យបាន ។
គ្រាន់តែស្ដាប់ចបប់ចំណុចទី២ តាព្រាហ្មដែលពីមុននេះមាន ចរឹកក្រអឺតក្រទមចាប់ផ្ដើម មានឥរិយាបថល្អជាងមុននៅចំបោះមុខព្រះ
ហើយតាក៏បន្តសួរថាចុះទី៣ ?ព្រះមានបន្ទូលដោយខ្លីថាត្រូវចេះខន្តី ។មនុស្សចាស់មិន ត្រូវឆេវឆាវខុសទំនងនោះទេ ។តាព្រាហ្មក៏សួរកាត់ថា
ចុះទី៤ព្រះអង្គ ?ព្រះសមណៈគោត្តមប្រាប់ តាព្រាហ្មថាអារម្មណ៍ស្ងប់មិនចេះ តែប្រកែប្រកាន់ ។
គ្រាន់តែព្រះសមណៈគោត្តមមាន ព្រះបន្ទូលតែប៉ុណ្ណេះ តាព្រាហ្មលុតជង្គង់ថ្វាយបង្គំព្រះសមណៈគោត្តមព្រមទាំងនិយាយថាសភាព
ខាងក្រៅទូលបង្គំពិតជា មានមែនតែខាងក្នុងនៅមិនទាន់ មានទេសូមអរគុណព្រះអង្គ ។
នេះគ្រាន់តែជាគតិអប់រំមួយដែល មិនមែនម្ចាស់អត្ថបទ កើតទាន់សម័យព្រះនោះទេតែនៅក្នុងគម្ពីរគេសរសេរបែបនេះគ្រាន់តែម្ចាស់
អត្ថបទធ្លាសប់អានជួបហើយគិតថា ជនជាគតិល្អប៉ុណ្ណោះ ចំពោះអ្នកដែលថា មិនល្អវាជារឿងរបស់អ្នកនោះ ៕

អត្ថបទដែលជាប់ទាក់ទង