ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រុកចំនួន៥ក្នុងខេត្តព្រៃវែងកំពុងជួបគ្រោះរាំងស្ងួតប៉ះ ពាល់ដំណាំស្រូវប្រជាពលរដ្ឋជាង១ម៉ឺនហិកតា

71


ព្រៃវែង ៖ ក្រៅពីគ្រោះទឹកជំនន់ទន្លេមេគង្គដែលកំពុងបំផ្លាញ ផលដំណាំប្រជាពលរដ្ឋរស់នៅតាមដងទន្លេ គ្រោះរាំងស្ងួតក៏ កំពុងគំរាមកំហែង និងបំផ្លាញដំណាំស្រូវប្រជាពលរដ្ឋខេត្តព្រៃ វែងយ៉ាងធ្ងន់ធ្ងរផងដែរ ដោយក្នុងនោះមានស្រុកចំនួន៥ កំពុង ជួបគ្រោះរាំងស្ងួតធ្វើឲ្យប៉ះពាល់ដំណាំស្រូវប្រមាណជាង១ម៉ឺន ហិកតា នេះបើតាមរបាយការរបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ។
ស្រុកទាំង៥ នៃខេត្តព្រៃវែងដែលជួបគ្រោះរាំងស្ងួតនេះ មានដូចជាស្រុកស្វាយអន្ទរប៉ះពាល់ដំណាំស្រូវចំនួន ២១១៣ ហិកតា , ស្រុកបាភ្នំប៉ះពាល់ដំណាំស្រូវចំនួន២៩០០ហិកតា, ស្រុកកំពង់ត្របែក ប៉ះពាល់ដំណាំស្រូវចំនួន ១៨៧០ ហិកតា, ស្រុកមេសាងប៉ះពាល់ដំណាំស្រូវចំនួន ១៦៥៤ ហិកតា ស្រុកព្រះស្តេចប៉ះពាល់ដំណាំស្រូវចំនួន ១៧៨៧ ហិកតា។ ជុំវិញគ្រោះមហន្តរាយនេះអាជ្ញាធរខេត្តកន្លងមក បានចុះបូម ទឹកដាក់ស្រែរជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ តែយ៉ាងណា អាចសង្គ្រោះបានតែមួយចំនួនតូចប៉ុណ្ណោះ ខណៈមួយចំនួនធំ មិនអាចជួយសង្គ្រោះបានទាន់ពេលវេលានោះទេ ។
ជុំវិញផលប៉ះពាល់ខាងលើនេះ ជំនន់ទន្លេមេគង្គក៏កំពពុង បំផ្លាញផលដំណាំគ្រប់ប្រភេទ របស់ប្រជាពលរដ្ឋដែលរស់នៅ តាមដងទន្លេយ៉ាងធ្ងន់ធ្ងផងដែរដោយក្នុងនោះដំណាំលើផ្ទៃដី ប្រមាណ១៨៤០ ហិកតាត្រូវខូចខាតទាំងស្រុង និងប៉ះពាល់ ដំណាំលើផ្ទៃដីប្រមាណ ១៩៨៣៩ ហិកតា ។ ក្រៅពីនោះ ក៏មានដំណាំរួមផ្សំប្រមាណ ៣៨ ហិកតារងផលប៉ះពាល់ និងខូចខាតទាំងស្រុងចំនួន ២៦ ហិកតា ។
ជុំវិញគ្រោះមហន្តរាយនេះប្រជាពលរដ្ឋបានអំពាវនាវដល់ អាជ្ញាធរពាក់ មេត្តាពិនិត្យលទ្ធភាពផ្តល់ពូជស្រូវដល់ពួកគាត់ សម្រាប់បង្ករបង្ករបង្កើនផលវិញផង បើមិនដូច្នេះពួកគាត់ និងប្រឈមបញ្ហាជីវភាពធ្ងន់ធ្ងរជាក់ជាមិនខាន ពិសេសគឺអាច ធ្វើចំណាក់ស្រុកបោះបង់ស្រែរចំការចោល ទៅការងារធ្វើឆ្ងាយ ផ្ទះសម្បែងជាក់ជាមិនខាន ។
ក្នុងឳកាសចុះសួរសុខទុក និងនាំយកអំណោយចែក ជួនប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាដែលកំ ពុងដឹកនាំរាជរដ្ឋាភិបាលបានលើកឡើងថា មន្រ្តីគ្រប់លំដាប់ ថ្នាក់ ពិសេសសម្តេចតេជោបានកំពុងគិតបញ្ហានេះយ៉ាងខ្លាំង ដើម្បីត្រៀមជួយប្រជាពលរដ្ឋដែលរងគ្រោះ ពិសេសលើបញ្ហា ចាំបាច់មួយចំនួនដូចជា បញ្ហាផ្តល់គ្រាប់ពូជសម្រាប់បន្ត ការបង្ករបង្កើនផលលើដំណាំស្រូវ និងដំណាំផ្សេងៗទៀតដល់ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិ ឆ្នាំនេះ។ ឯកឧត្តមបញ្ជាក់ថាក្នុងការលៈទេសៈណាក៏ដោយ ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សប្រជាជនកម្ពុជាមិនរត់ចោលប្រ ជាពលរដ្ឋនោះទេ ទីណាប្រជាពលរដ្ឋជួបទុកលំបាក់ទីនោះ មានវត្តមានថ្នាក់ដឹកនាំ និងមន្រ្តីរបស់គណបក្សប្រជាជន កម្ពុជា ចាំជួយ រួមសុខរួមទុកជាមួយគ្នាជានិច្ច ។

ដោយ ÷មរតក

អត្ថបទដែលជាប់ទាក់ទង