ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លិបអ្នកកាសែតកម្ពុជា ស្នើឲ្យអ្នកសារព័ត៌មានអនុវត្តវិធានការ ៣កុំ ៣ការពារ ដែលដាក់ចេញ ដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានល្អនៅឡើយទេ ដែលជាហានីភ័យមួយក្នុងការចម្លងមេរោគ កូវីដ

23

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ក្លិបអ្នកកាសែតកម្ពុជា បានចេញសេចក្តីអំពាវនាវ , អ្នកកាសែតកម្ពុជាក៏ សង្កេតឃើញដែរថា អ្នកសារព័ត៌មានមួយចំនួននៅមិនទាន់អនុវត្តវិធានការ ៣កុំ ៣ការពារ ដែលដាក់ចេញ ដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានល្អនៅឡើយទេដែលជាហានីភ័យមួយក្នុងការចម្លងមេរោគ កូវីដ ១៩។

អាស្រ័យហេតុនេះ ក្លិបអ្នកកាសែតកម្ពុជាសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់សូមអនុ វត្តឲ្យបានត្រឹមត្រូវនូវក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលចុះយកព័ត៌មានដើម្បីរក្សាឲ្យបាននូវតម្លៃនិងសេចក្ដីថ្លៃថ្នូរ របស់អ្នកសារព័ត៌មាននៅចំពោះមុខមហាជន។ សូមអ្នកសារព័ត៌មានទាំងអស់ចៀសវាងធ្វើអ្វីដែលលើសពី តួនាទីរបស់ខ្លួន។

ក្លិបអ្នកកាសែតកម្ពុជាបានសង្កេតឃើញថា បងប្អូនអ្នកសារព័ត៌មានយើងបានខិតខំបំពេញតួនាទី បានយ៉ាងល្អក្នុងការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋទោះបីជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃកូវីដ១៩ និង ជាពិសេសក្នុងស្ថានភាពបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្ដាល ក្លិបអ្នកកាសែតកម្ពុជាសូម កោតសរសើរចំពោះអ្នកសារព័ត៌មានអាជីពទាំងឡាយដែលបានពុះពារគ្រប់ឧបសគ្គក្នុងការយកព័ត៌មាន និង បន្តផ្តល់ព័ត៌មានគ្រប់បែបយ៉ាងដល់មហាជនរាប់ទាំងការផ្តល់សារអប់រំនានាឲ្យប្រជាពលរដ្ឋបានយល់ដឹងពី វិធីការពារកុំឲ្យឆ្លងកូវីដ ១៩ ។

ទន្ទឹមនឹងនោះ ក្លិបអ្នកកាសែតកម្ពុជាក៏សង្កេតឃើញថា មានបងប្អូនអ្នកសារព័ត៌មានមួយចំនួននៅមិន ទាន់បានអនុវត្តបានត្រឹមត្រូវស្របតាមវិជ្ជាជីវៈរបស់ខ្លួននៅឡើយដូចជាការបំពានលើសិទ្ធិបុគ្គលឯកជន, ការ ប្រើអាកប្បកិរិយា និងពាក្យពេចន៍មិនសមរម្យដែលអ្នកសារព័ត៌មានមិនគួរប្រើ ក្លិបអ្នកកាសែតកម្ពុជាក៏ សង្កេតឃើញដែរថា អ្នកសារព័ត៌មានមួយចំនួននៅមិនទាន់អនុវត្តវិធានការ ៣កុំ ៣ការពារ ដែលដាក់ចេញ ដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានល្អនៅឡើយទេដែលជាហានីភ័យមួយក្នុងការចម្លងមេរោគ កូវីដ ១៩។

អាស្រ័យហេតុនេះ ក្លិបអ្នកកាសែតកម្ពុជាសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់សូមអនុ វត្តឲ្យបានត្រឹមត្រូវនូវក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលចុះយកព័ត៌មានដើម្បីរក្សាឲ្យបាននូវតម្លៃនិងសេចក្ដីថ្លៃថ្នូរ របស់អ្នកសារព័ត៌មាននៅចំពោះមុខមហាជន។ សូមអ្នកសារព័ត៌មានទាំងអស់ចៀសវាងធ្វើអ្វីដែលលើសពី តួនាទីរបស់ខ្លួន។

ទន្ទឹមនឹងនោះ ក្លិបអ្នកកាសែតកម្ពុជាក៏សូមអំពាវនាវឲ្យអ្នកសារព័ត៌មានទាំងអស់សូមគោរពឲ្យបាន ខ្ជាប់ខ្ជួននូវវិធនាការសុខាភិបាល ក៏ដូចជាវិធានការផ្សេងទៀតដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ ១៩ ។

ក្លិបអ្នកកាសែតកម្ពុជាសូមកោតសរសើរនិងលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ដែលបាន គោរពវិជ្ជាជីវៈ និងបានពុះពារឧបសគ្គគ្រប់បែបយ៉ាងក្នុងគ្រាដ៏លំបាកនេះដើម្បីបុព្វហេតុនាំព័ត៌មានពិតជូនដល់ មហាជនទូទៅ។ ក្លិបអ្នកកាសែតកម្ពុជាក៏សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចសូមបន្តកិច្ចសហការល្អ ជាមួយអ្នកសារព័ត៌មានដើម្បីឲ្យពួកគេអាចបំពេញការងារបានក្នុងគ្រាដ៏លំបាកលំបិននេះ ដោយអនុវត្តឲ្យបាន ខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល។

ក្លិបអ្នកកាសែតកម្ពុជាសូមជូនពរដល់អ្នកសារព័ត៌មានទាំងអស់សូមជួបតែសេចក្តីសុខ សុវត្ថិភាព និងចៀសផុតពីជំងឺកូវីដ ១៩៕

អត្ថបទដែលជាប់ទាក់ទង