ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះ​តូប​អគារ​ B ​និង ​C ​ផ្សារ​រុង​ក្លឿ ​ប្រទេស​ថៃ ​​អស់​៨​តូប ធ្វើអាជីវករខ្មែរ ខាតបង់ថវិការាប់លានបាត​

45


ប្រទេសថៃ ៖​ អគ្គិភ័យ​ដែល​ឆាបឆេះ​តូប​អគារ ​B​ និង​C ក្នុង​ផ្សារ​រុង​ក្លឿ​ឆេះ​អស់​៨​តូប​ ដែលភាគច្រើន អាជីវករខ្មែរ លក់ដូរ ត្រូវបានសមត្ថកិច្ចអង្គភាពពន្លត់អគ្គិភ័យអន្តរាគមន៍ បាត់ពន្លត់​ទាំងស្រុង ​នៅ​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៨ ​ខែសីហា ​ឆ្នាំ​២០១៨ ​ស្ថិត​ស្រុក​អា​រ​ញ្ញប្រាថេត ​ខេត្ត​ស្រះ​កែវ ​ប្រទេស​ថៃ​ ជាប់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​

មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​បានឲ្យ​ដឹង​​ថា ​អគ្គិ​ភ័យ​បាន​ឆាបឆេះ​តូប​អគារ​(B​និង​C)​ផ្សារ​រុង​ក្លឿ​ នៅ​ប្រទេស​ថៃ​ នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​ពេល​ដែល​អគ្គិភ័យ​ឆាបឆេះ​តូប ​គេ​ឃើញ​មាន​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​សមត្ថកិច្ច​ថៃ​ប្រមាណ​ជាង​១០​គ្រឿង ​បាន​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ ​រហូត​ដល់​ម៉ោង​៧​និង​៤០​នាទី ​ទើប​រលត់​ទាំងស្រុង ​ហើយ​តូប​ដែល​អស់​ខូចខាត់​ទាំងស្រុង​អស់​៨​តូប​។​

​ប្រភព​ដដែល​បន្ត​ថា ​អគ្គី​ភ័យ​ដែល​ឆាបឆេះ ​មិន​ទាន់​ទទួល​ព័ត៌មាន​ច្បាស់ការ​នៅឡើយ​ តែ​ព័ត៌មាន​ក្រៅផ្លូវការ​ថា ​ឆេះ​ដោយ​ឆ្លង​ចរន្ត​អគ្គី​ស​នី​ ខ្លះ​ទៀត​ថា​ថ្ងៃសីល​ ថៃ​អុជ​ធូប​បណ្តាល​ឆេះ​រាល​បណ្តាល​ឆេះ​តូប​ តែ​ព័ត៌មាន​ទាំងនេះ​ មិន​ទាន់​ជា​ផ្លូវការ​នៅឡើយ​ទេ ​ហើយ​តូប​ដែល​ឆេះ​ខូចខាត​ក៏​មិន​ទាន់​ច្បាស់​ដែរ ​តែ​ដឹង​ថា​ឆេះ​អស់​ជាង​១០​តូប​។​

ហើយ​តូប​ដែល​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​អស់​៨​តូប​ មាន​តូប​កែង​អក្ស​(B) ​អស់​ចំនួន​៤​តូប ​និង​តូប​អក្ស​(C) ​កែង​អស់​៤​តូប ​ហើយ​តូប​ដែល​ឆេះ​ជា​តូប​ភាគច្រើន​ ជា​តូប​ដែល​អាជីវករ​ខ្មែរ ​ដែល​លក់​មាន​ ពូក​ កម្រាលពូក​ ផា​ហ៊ុម​ និង​ ម៉ុង​ ភួយ​ ហើយ​តូប​ដែល​ជួយ​ក្នុង​១​ខែ​ មាន​តម្លៃ​ពី​១​ម៉ឺន​ទៅ​២​ម៉ឺន​បាត​។​

គួរ​រំលឹក​ថា​៖​នៅ​ផ្សា​រុង​ក្លឿ​ង​ប្រទេស​ថៃ រយៈពេល​កន្លង​មក​អាជីវករ​ខ្មែរ ​ធ្លាប់​រង​គ្រោះ​ដោយ​អគ្គិ​ភ័យ ​ជាច្រើនមក​ហើយ​បណ្តាល​អាជីវករ​ខ្មែរ​ខ្លះ​ ធ្លាក់ខ្លួន​រហូត​ឈប់​លក់​នៅ​ផ្សា​រុង​ក្លឿ​ប្រទេស​ថៃ​ ដោយ​មានការ​ព្រួយបារម្ភ​ ទើប​ពេល​នេះ​កើត​មាន​អគ្គិ​ភ័យ​ឆាបឆេះ​ម្តងទៀត​ ដែល​ខូចខាត​សម្ភារ​លក់ដូរ​អស់​ជា​ច្រើន​លាន​បាត​ ៕

អត្ថបទដែលជាប់ទាក់ទង