ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរ​ថ្ងៃ​ទី​១៨​ សីហា​ស្លាប់​៤​ និង​របួសធ្ងន់​ស្រាល​១៥​នាក់​

59

ភ្នំពេញ​​ ៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បានឱ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៨​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ ចំនួន​១៣​លើក​(​យប់​៦​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៤​នាក់​ (​ស្រី​ម្នាក់​)​ រង​របួសធ្ងន់​១៣​នាក់​ (​ប្រុស​)​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ១២​នាក់​(​យប់​៧​នាក់​)​។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួម​មានៈ​ ល្មើស​ល្បឿន​ ៥​លើក​ (​ស្លាប់​២​នាក់​) ស្រវឹង​ ១​លើក​ មិន​ប្រកាន់​ស្តាំ​ ៣​លើក​ មិន​គោរព​សិទ្ធ​ ៣​លើក​(​ស្លាប់​ម្នាក់​)​ បត់​គ្រោះថ្នាក់​១​លើក​(​ស្លាប់​ម្នាក់​)​។​

​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១៣​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​ ២៥​គ្រឿង​ រួម​មាន​ ម៉ូតូ​ ចំនួន​១៣​គ្រឿង​​ រថយន្ត​ធុន​តូច​ ចំនួន​៨​គ្រឿង​ និង​រថយន្ត​ធំ​ ១​គ្រឿង​ យាន​ផ្សេងៗ​ ៣​គ្រឿង​។​

​យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៩​លើក​ រថយន្ត​ធុន​តូច​ ចំនួន​៣​លើក​​ រថយន្ត​ធុន​ធំ​ ១​លើក​ ។​ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ រួម​មាន​ ផ្លូវជាតិ​ ចំនួន​៨​លើក​​ ផ្លូវ​ខេត្ត​ ៥​លើក​។​រាជធានី​-​ខេត្ត​ ដែល​មាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តកំពង់ចាម​ ៤​លើក​ ស្លាប់​២​នាក់​(​ស្រី​ម្នាក់​)​របួស​៤​នាក់​​ ភ្នំពេញ​ ៣​លើក​ ស្លាប់​ម្នាក់​ របួស​២​នាក់​ និង​ខេត្តបាត់ដំបង​២​លើក​ ស្លាប់​ម្នាក់​ របួស​២​នាក់​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​១៨​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១​ ខែសីហា​ ដល់​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៨​ មាន​គ្រោះថ្នាក់​ចំនួន​ ១៤៧​លើក​ ស្លាប់​ចំនួន​៧៣​នាក់​ របួស​សរុប​ចំនួន​១៨០​នាក់​ របួសធ្ងន់​១២៣​នាក់​ របួសស្រាល​ចំនួន​៥៧​នាក់​។

លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៨​ គិត​ពី​ម៉ោង​១៤​ ថ្ងៃ​ទី​១៧ ខែសីហា​ ដល់​ម៉ោង​១៤​ ថ្ងៃ​ទី១៨​ ខែសីហា​ ឆ្នាំ​២០១៨​ រួម​មាន​ ៖​ មធ្យោបាយ​ចូល​គោលដៅ​ ១៨១២​ គ្រឿង​ (​ម៉ូតូ​៥៣ភាគរយ)​ មធ្យោបាយ​ល្មើស​ ២០៧​គ្រឿង​ (​ម៉ូតូ​៧៥ភាគរយ) អប់រំ​ ៧៥​គ្រឿង​ (​ម៉ូតូ​៣៦ភាគរយ)​ ពិន័យ​ ១៣២​គ្រឿង​ (​ម៉ូតូ​១០០ភាគរយ)​ ៕

អត្ថបទដែលជាប់ទាក់ទង