ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ដែលបង្ហោះវីដេអូ ថាខ្លួនបានមកដល់ផ្ទះនៅខេត្តកំពតហើយនោះ ត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនកសាងសំណុំរឿនបញ្ជូនទៅតុលាការ

18

 

ខេត្តកំពត ៖ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា កាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឃើញវីដេអូខ្លីមួយ ដែលបានផ្សព្វផ្សាយថា «មកដល់ផ្ទះហើយៗ អ្នកណាថាមកពីភ្នំពេញមិនកើត ឥឡូវមកដល់កំពតហើយ!! និងរូបភាពអាំងសាច់ជួបជុំគ្រួសារ»។

ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា សកម្មភាពនេះ គឺជាការញុះញង់ និងប្រមាថដល់កងកម្លាំងនគរបាល ដែលបានអនុវត្តច្បាប់ត្រួតពិនិត្យលើបម្រាមគោចរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូលពីខេត្តមួយ ទៅខេត្តមួយជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

បន្ទាប់ពីទទួលបានព័ត៌មាននេះ រយៈពេល០១ម៉ោង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានស្រាវជ្រាវរកឃើញបុគ្គលរូបនេះ គឺមានឈ្មោះ ផល ដារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងកាត់កញ្ចក់ (នៅភ្នំពេញ) និងទីកន្លែងកំណើត ភូមិ អង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។

បច្ចុប្បន្នសមត្ថកិច្ចខេត្តកំពត កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង