ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឈាមស្រែកស្បែកហៅៈ ប៉ូលិសថៃចាប់និស្សិតពេទ្យ ជាឃាតករ បាញ់សម្លាប់មនុស្ស ដោយចេតនា នៅខេត្តបាត់ដំបង

99

បន្ទាយ​មាន​ជ័យ​ ៖​ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានឲ្យដឹងថា ករណី ឃាតកម្ម បាញ់សម្លាប់តៃកុងឡានដឹកទឹកកក សមត្ថកិច្ចខិតខំប្រឹងប្រែងចំនួន ១០ថ្ងៃ ដោយមានកិច្ចសហការរវាងសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចថៃ ទើបបង្ក្រាបបានឃាតករចំនួន ដែលរត់ភៀសខ្លួន ទៅដល់ប្រទេសថៃ។

ក្រុមអន្តរាគមន៍ បានឲ្យដឹងថា ប៉ូលិសថៃចាប់ខ្លួនខ្មាន់កាំភ្លើងចំនួនពីរ ដែលបានសម្លាប់មនុស្សនៅស្រុកបាណន់ ខេត្តបាត់ដំបង រត់ទៅសម្ងំលាក់ខ្លួននៅប្រទេសថៃ។ ការចាប់ខ្លួនឃាតករទាំងពីរនាក់នេះ គឺសមត្ថកិច្ចថៃនៅ ខេត្តចាន់បូរី បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង៩:១០នាទី ថ្ងៃ១៦ ខែសីហា ឆ្នាំ២០១៨។

ដោយមានការដាក់បទបញ្ជាយ៉ាងម៉ត់ចត់ពី លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ ទៅលើ ករណី ឃាតកម្មគឹតទុកជាមុន (បាញ់សម្លាប់) កាលពីថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៨ នៅចំណុចវាលអន្ទង់ស ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ អធិការដ្ឋាននគរបាលស្រុកសំពៅលូន កម្លាំងនគរបាល ក្លងលឹក ខេត្តស្រះកែវ ប្រទេសថៃ និង កម្លាំងចម្រុះ ខេត្តចន្ទបុរី ប្រទេសថៃ ចុះប្រត្តិបត្តិការនាំខ្លួនជនសង្ស័យចំនួន២ នាក់ ១ ឈ្មោះ ប៊ុន ពន្លក ភេទប្រុស អាយុ ២២ឆ្នាំ ។ ២ ឈ្មោះ ហួន វាសនា ភេទប្រុស អាយុ ២៣ឆ្នាំ ។
នៅចំពោះមុខសម្ថកិច្ចជនសង្ស័យឈ្មោះ ប៊ុន ពន្លក បានឆ្លើយសារភាពថា កាលពីថ្ងៃទី៥ សីហា ២០១៨ ខ្ញុំបាទបានបបួលឈ្មោះ ហួន វាសនា ដែលត្រូវជាបងជីដូនមួយ ពីភ្នំពេញមកបាត់ដំបង ដើម្បីសម្លាប់ជនរងគ្រោះ ដោយឈ្មោះហួន វាសនា ជាអ្នកបើករថយន្ត លុះមកដល់ចំណុចកើតហេតុ ពេលយប់ ខ្ញុំបាទក៏បានឲ្យឈ្មោះ ហួន វាសនា ឈប់ឡានចាំមើលឡានជនរងគ្រោះមក មួយសន្ទុះក្រោយមក ក៏បានឃើញឡានជនរងគ្រោះមកដល់ ពេលនោះឈ្មោះ ហួន វាសនា ក៏បានបើកឡានទៅកៀកឡានរបស់ជនរងគ្រោះ ហើយក៏បានស្រែកឲ្យឡានជនរងគ្រោះឈប់ ពេលនោះជនរងគ្រោះក៏បានចុះពីលើឡានមកសួរ ហើយខ្ញុំបាទក៏បានស្រែកសួរ ជនរងគ្រោះថា បើកឡានបុកគេហើយសងអត់ ពេលនោះជនរងគ្រោះ បានបដិសេធថា មិនបានបុកទេ ហើយក៏ប្រកែកគ្នា បន្ទាប់មកខ្ញុំបាទក៏បានដកកាំភ្លើងបាញ់ បំណងសម្លាប់ជនរងគ្រោះ ក្រោយពីខ្លួនបានធ្វើសកម្មភាពរួច ក៏បានវិលត្រឡប់ទៅភ្នំពេញវិញ រហូតដល់កន្លែងស្ងាត់មួយ ខ្លួនបានបោះកាំភ្លើង ដែលបានធ្វើសកម្មភាពចោល រួចទៅភ្នំពេញដើម្បីសម្ងំលាក់ខ្លួន។
ចំណែកជនសង្ស័យឈ្មោះ ហួន វាសនា មិនបានឆ្លើយសារភាពទេ។
បច្ចុប្បន្នជនសង្ស័យត្រូវក្រុមអន្តរាគមន៍បង្ការ បង្ក្រាប នាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី។

ករណីនេះ កម្លាំង​នគរបាល​ខេត្តបាត់ដំបង​ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ថៃ ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ​ករណី​ឃាតកម្ម​ដោយ​ចេតនា​(​បាញ់​សម្លាប់​) ​ត្រូវ​បាន​ភាគី​ថៃ ​ប្រគល់​ជូន​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។​

​ជនសង្ស័យ​ដែល​ត្រូវ​ភាគី​ថៃ​ប្រគល់​ជូន​២​នាក់​មាន​ទី​១.​ឈ្មោះ​ ប៊ុ​ន​ ពន្លក​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ (​មុខរបរ​ជា​និស្សិត​ពេទ្យ​)​ មានស្រុក​កំណើត​ភូមិ​ត្រោក​ ឃុំ​ប្រ​ធាតុ​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​ ២.​ឈ្មោះ​ ហួត​ វាសនា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ (​មានមុខ​របរ​ជាង​ជួសជុល​រថយន្ត​)​ រស់នៅ​ភូមិ​គ្រើ​ស​ ឃុំ​អ​ង្សោ​ង​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ជេ​ត​ វណ្ណ​នី​ ស្នងការ​រង​ទទួល​បន្ទុក​ផែន​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​ខេត្ត​ចាន់​បុរី​។​ ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​កាលពី​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​វាល​អន្ទង់ស​ ឃុំ​តា​គ្រាម​ ស្រុក​បាណ​ន់​ ខេត្តបាត់ដំបង​។​ ក្រោយ​ធ្វើ​សកម្មភាព​ហើយ​ជនសង្ស័យ​ទាំង​២​នាក់​បាន​រត់គេច​ខ្លួន​ទៅ​ប្រទេស​ថៃ​ ក្រោយ​ពេល​ដែល​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ សហការ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​បញ្ជូន​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕


អត្ថបទដែលជាប់ទាក់ទង