ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំបែកសំបុកគ្រឿងញៀន ចាប់ខ្លួនមនុស្សប្រុសស្រី ១៩នាក់ ក្នុងបន្ទប់ផ្ទះសំណាក់​សុភមង្គល

349

ក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា ជនប្រុសស្រីសុទ្ធសឹងមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន១៩នាក់ ក្នុងនោះមានស្រី១២នាក់ ត្រូវបាននគរបាលឆ្មក់ក្រសោបចាប់ឃាត់ខ្លួន នៅពេលដែលពួកគេកំពុងនាំគ្នា លួចប្រើប្រាស់និងជួញដូរគ្រឿងញៀន ក្នុងបន្ទប់ផ្ទះសំណាក់យីហោ សុភមង្គល ស្ថិតនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង។ ប្រតិបត្តការបំបែកសំបុកក្រុមជនគ្រឿងញៀនប្រុស ស្រីខាងលើពីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកឆ្លូង បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ សីហា ខណៈដែលក្រុមជនប្រុស ស្រីទាំងនេះ កំពុងពួនសម្ងំប្រើប្រាស់ និងជួញដូរគ្រឿងញៀនក្នុងបន្ទប់ផ្ទះសំណាក់ចំនួន៤បន្ទប់។ ជាមួយនិងការក្រសោបចាប់ខ្លួនពួកគេទាំងនេះ នគរបាលក៏បានឆែកឆេរ រកឃើញគ្រឿងញៀនមួយចំនួនធំផងដែរ។

ប្រតិបត្តិការធ្វើឡើងក្រោម​ការ​ចង្អុល​ណែនាំ​របស់​ឧត្តមសេនីយ៍ទោ​ លន់​ សុ​ផាត​ ស្នងការ​ខេត្ត​ និង​សម្របសម្រួល​ផ្លូវច្បាប់​ដោយ​លោក​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​ខេត្ត​​ក្រចេះ។

​មន្ត្រី​នគរបាល​ខេត្តក្រចេះ​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ទាំង​១៩​នាក់​(​ស្រី​១២​នាក់​)​រួម​មានៈ​ ទី​១.​ឈ្មោះ​ យ៉ា​ន​ គឹ​ម​ហុង​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ ជាតិខ្មែរ​ មុខរបរ​កសិករ​ ទីលំនៅ​ភូមិ​ព្រែក​សំរោង​ ឃុំ​ខ្សាច់​អណ្តែត​ ស្រុក​ឆ្លូង​ ខេត្តក្រចេះ​។​ ​ទី​២.​ឈ្មោះ​ សុខ​ក្រី​ ណា​សិទ្ធ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​ឈើទាល​ភ្លោះ​ ឃុំ​ព្រែក​សា​ម៉ា​ន់​ ស្រុក​ឆ្លូង​។​ ​ទី​៣.​ឈ្មោះ​ ផៃ​ ចាន់​ធា​និ​ត​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​កម្មករ​ ទីលំនៅ​ភូមិ​ឆ្លូង​ ឃុំ​ឆ្លូង​ ស្រុក​ឆ្លូង​។​ ​ទី​៤.​ឈ្មោះ​ រូ​ន​ ស​លី​ហ៊ី​ន​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ មុខរបរ​កសិករ​ ទីលំនៅ​ភូមិ​ទ្រា​ ឃុំ​ទ្រា​ ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​។​ ទី​៥.​ឈ្មោះ​ សារី​ ស​ហ៊ា​ត​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​កសិករ​ ទីលំនៅ​ភូមិ​សយ​ ឃុំ​ប៉ុស្តិ៍​១​ ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​។ ​ទី​៦.​ឈ្មោះ​ ទិន​ កី​ ភេទ​ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ មុខរបរ​កសិករ​ ទីលំនៅ​ភូមិ​អំពិល​ ឃុំ​ប៉ុស្តិ៍​១​ ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​។​ ​ទី​៧.​ឈ្មោះ​ តាំង​ បញ្ញា​ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ មុខរបរ​អ្នក​ទទួលភ្ញៀវ​ផ្ទះសំណាក់​ ទីលំនៅ​ភូមិ​កំពង់​គ​ ឃុំ​កំពង់​គ​ ស្រុក​ព្រែក​ប្រសព្វ​ ខេត្តក្រចេះ​។​ ​ទី​៨.​ឈ្មោះ​ សូ​ ហឿ​ន​ ភេទ​ស្រី​ អាយុ​ ៥៣​ឆ្នាំ​ មុខរបរ​បោសសំអាត​ផ្ទះសំណាក់​ ទីលំនៅ​ភូមិ​តា​ប៉​ ឃុំ​តា​សួ​ស​ ស្រុក​ស្វាយ​ជ្រុំ​ ខេត្តស្វាយរៀង​។​ ទី​៩.​ឈ្មោះ​ សូ​ វ​ណ្ណា​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​បោសសំអាត​ផ្ទះសំណាក់​ ទីលំនៅ​ភូមិ​តា​ប៉​ ឃុំ​តា​សួ​ស​ ស្រុក​ស្វាយ​ជ្រុំ​ ខេត្តស្វាយរៀង​។​ ​ទី​១០.​ឈ្មោះ​ ហេង​ សា​រ៉ា​នី​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ មុខរបរ​កម្មករ​ ទីលំនៅ​ភូមិ​៤៤​ ឃុំ​ព្រះ​ធាតុ​ ស្រុក​អូ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​។​ ​ទី​១១.​ឈ្មោះ​ ឆេ​ង​ គី​ម​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ មុខរបរ​ខារ៉ាអូខេ​ ទីលំនៅ​ភូមិ​ប្រ​ម៉ា​ ឃុំ​ដំរី​ផុង​ ស្រុក​ឆ្លូង​ ខេត្តក្រចេះ​។​ ​ទី​១២.​ឈ្មោះ​ ជា​ ស្រី​អូន​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ មុខរបរ​ខារ៉ាអូខេ​ ទីលំនៅ​ភូមិ​ប្រ​ម៉ា​ ឃុំ​ដំរី​ផុង​ ស្រុក​ឆ្លូង​ ខេត្តក្រចេះ​។​
​ទី​១៣.​ឈ្មោះ​ យួ​ង​ ពិសី​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ មុខរបរ​ខារ៉ាអូខេ​ ទីលំនៅ​ភូមិ​ស្លា​ ឃុំ​តា​លុង​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​។​ ​ទី​១៤.​ឈ្មោះ​ រឿ​ន​ ស្រី​រ៉ា​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ មុខ​បរ​ខារ៉ាអូខេ​ ទីលំនៅ​ភូមិ​ទី​១​ សង្កាត់​វាលវង់​ ក្រុ​កំពង់ចាម​ ខេត្តកំពង់ចាម​។​ ​ទី​១៥.​ឈ្មោះ​ អ៊ុ​ន​ ចាន់​ណែ​ត​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ មុខរបរ​ខារ៉ាអូខេ​ ទីលំនៅ​ភូមិ​តាកែវ​ ឃុំ​គ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​។​ ​ទី​១៦.​ឈ្មោះ​ ហួត​ ស្រី​ជី​ង​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ មុខរបរ​ខ​រ៉ា​អូ​ខេ​ ទីលំនៅ​ភូមិ​ឬ​ស្សី​ធ្លក​ ឃុំ​ក​ទ្រេត​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង​។​ ​ទី​១៧.​ឈ្មោះ​ សៅ​ សុ​ថា​រី​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ មុខរបរ​ខារ៉ាអូខេ​ ទីលំនៅ​ភូមិ​ក្សេមក្សាន្ត​ ឃុំ​ក្សេមក្សាន្ត​ ស្រុក​ឧត្តុ​ង​ ខេត្ត​កំពង់​ស្ពី​។​ ​ទី​១៨.​ឈ្មោះ​ វេ​ល​ ប៉ា​ទ្រី​យាស់​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​ ជាតិខ្មែរ​អ៊ី​ស្លា​ម​ មុខរបរ​កសិករ​ ទីលំនៅ​ភូមិ​ឈើទាល​ភ្លោះ​ ឃុំ​ព្រែក​សា​ម៉ា​ន់​ ស្រុក​ឆ្លូង​ ខេត្តក្រចេះ​។​ ​ទី​១៩.​ឈ្មោះ​ ព្រុំ​ វិចិត្រ​ ភេទ​ប្រុស​ អាយុ​ ៤៨​ឆ្នាំ​ មុខរបរ​ម្ចាស់ផ្ទះ​សំណាក់​ មាន​ទីលំនៅ​ភូមិ​ជ្រោយ​ថ្ម​ក្រោម​ ឃុំ​ឆ្លូង​ ស្រុក​ឆ្លូង​ ខេត្តក្រចេះ​។​

​វត្ថុ​តាង​ដកហូត រួមមានម្សៅ​ក្រាម​ពណ៌​ស​ចំនួន​ ៧​កញ្ចប់​តូច​-​ធំ​ សម្ភារ​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន​ធំ​​ ម៉ូតូ​ចំនួន​ ២​គ្រឿង​ និង​ទូរស័ព្ទ​ដៃ​ចំនួន​៨​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​កំពុង​ឃាត់ខ្លួន ​និង​រក្សា​ទុក​បណ្តោះអាសន្ន ​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ដើម្បី​សាកសួរ​កសាង​សំណុំរឿង​ ៕

អត្ថបទដែលជាប់ទាក់ទង