ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ ចាប់ផ្តើមទៅ ពិនិត្យ​ លេខតុ លេខបន្ទប់ នៅ​តាម​មណ្ឌល​ប្រឡង

379

ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសឲ្យបេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ត្រូវ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ លេខតុ លេខបន្ទប់ នៅ​តាម​មណ្ឌល​ប្រឡងរៀង​ៗ ខ្លួន។

ក្រសួងអប់រំ ពុំ​មាន​ការ​ផ្សព្វផ្សាយ បញ្ជី​ឈ្មោះ​បេក្ខជន​​ ​លេខ​តុ​ លេខ​បន្ទប់​ នៅ​លើ​បណ្ដាញ​សង្គម​​​ហ្វេសប៊ុក​ផ្លូវការ​ របស់​ក្រសួង​ឡើយ។​

សូម​បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ត្រូវ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ លេខ​តុ លេខ​បន្ទប់ នៅ​តាម​មណ្ឌល​ប្រឡង​រៀង​ៗ​ខ្លួន​ដោយ​ផ្ទាល់ ដើម្បី​អាច​ដឹង​ទី​តាំង​មណ្ឌល​ប្រឡង​ បន្ទប់​ប្រឡង ជៀសវាង​ការ​ភ័ន្ត​ច្រឡំ និង​យឺតយ៉ាវ​ផ្សេងៗ​នា​ថ្ងៃ​ប្រឡង ។

ទិដ្ឋភាព​ទូទៅ​នៃ​ការ​បិទ​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​សម័យ​ប្រឡង៖ ២០ សីហា ២០១៨។

បញ្ជី​ឈ្មោះ លេខ​តុ លេខ​បន្ទប់​បេក្ខជន តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសា បទប្បញ្ញត្តិ​ប្រឡង និង​ប្លង់​បន្ទប់ ត្រូវ​បាន​បិទ​នៅ​តាម​​គ្រប់​មណ្ឌល​ប្រឡង​ទូទាំង​២៥​រាជធានី-ខេត្ត នា​ព្រឹក​​ថ្ងៃ​អាទិត្យទី១៩សីហានេះ។

សូម​ជម្រាប​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​​ឆ្នាំ​២០១៨​នេះ សិស្ស​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​មាន​ចំនួន​ ១១៧០៦១នាក់ ចែក​ចេញ​ជា​ពីរ​ក្រុម គឺ​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ៥១,៧ភាគរយ​ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន ៤៨,៣ភាគរយ។ មណ្ឌល​ប្រឡង​ចំនួន១៩៥ មណ្ឌល ក្នុង​នោះ​មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៩៩ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន៩៦ មណ្ឌល ព្រមទាំង​ ៤ ៧១៦​បន្ទប់។

សូមថ្លែងអំណរគុណ ដែលបានជួយរៀបចំថែរក្សា និងមើលការខុសត្រូវនៅកន្លែងផ្ញើកង់ និងម៉ូតូជូនបេក្ខជនដោយឥតគិតថ្លៃ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ២០ សីហា ២០១៨ ។

តារាង​ប្រព្រឹត្ត​ទៅ នៃ​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង ៖ ២០ សីហា ២០១៨ គឺសម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម។

ក្រសួងបានចេញប្រកាស ស្តីពី ការកែសម្រួលមណ្ឌលប្រឡង​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យប្រឡង ៖ ២០ សីហា ២០១៨ គឺមណ្ឌលសាលគរុកោសល្យខេត្តកំពត ថ្នាក់វិទ្យាសាស្ត្រចំនួន២០ ស្ថិតក្នុក្រុងកំពតត្រូវបានអនុញ្ញាតឲ្យប្តូរទីតាំង ទៅមណ្ឌលវិទ្យាល័យឯកជនវឌ្ឍនវិជ្ជា ក្រុងកំពត ខេត្តកំពត៕

អត្ថបទដែលជាប់ទាក់ទង