ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាពធាតុអាកាស នៅកម្ពុជា មានភ្លៀងមានកម្រិតបរិមាណទឹកភ្លៀងច្រើន

56

 

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

ជ្រលងសម្ពាធទាបឥណ្ឌកាន់តែបង្កើនឥទ្ធិពលគ្របដណ្តប់មកលើ ព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខ្យល់ប្តូរទិសជាបណ្តើរៗ មកពីនិរតី ដែលជាសញ្ញាបង្ហាញថា រដូវវស្សានឹងចាប់ផ្ដើមនៅសប្តាហ៍ទី១ នៃខែឧសភា ខាងមុខ ។

ផ្អែកលើស្ថានភាពវិវត្តនៃអាកាសធាតុនេះ និងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ។ ក្នុងនោះក៏អាចមានផ្នែកមួយចំនួនន បណ្តាខេត្តនៃភាគខាងត្បូង និងភាគពាយ័ព្យមានភ្លៀងមានកម្រិតបរិមាណទឹកភ្លៀងច្រើន ។

២-បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ។

អាស័យសា្ថនភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូម បន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានជាពិសេសនៅបណ្តាខេត្តនៅ
តំបន់វាលទំនាបកណ្តាល ៕

អត្ថបទដែលជាប់ទាក់ទង