ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌបឹងកេងកង បន្តចុះចែកគ្រឿងបរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

38

ភ្នំពេញ៖នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌបឹងកេងកង បានបន្តដំណើរតាមរថយន្ត ដោយចុះចែកម្ហូប (មានបន្លែ សាច់ ក្នុងកញ្ចប់តែមួយ) មីកញ្ចប់ និង អង្ករ ដែលជាការចូលរួមឧបត្ថម្ភរបស់សប្បុរសជន យកមកចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋក្នុង សង្កាត់ទំនប់ទឹក និងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ។
សកម្មភាពចុះចែកអំណោយជូនប្រជាពលរដ្ឋ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមនារីខណ្ឌ ,លោកស្រី សុិន រតនា អភិបាលរងខណ្ឌ បឹងកេងកងតំណាងលោក ធឹម សំអាន អភិបាល នៃគណ:អភិបាលខណ្ឌបឹងកេងកង និងមានការអញ្ជើញចូលរួមពីសប្បុរសជន និងមន្ត្រីក្រោមឱវាទ ដើម្បីសម្រាលការខ្វះខាត ដល់បងប្អូនប្រជាពលរដ្ឋបានមួយរយៈពេល ។
រដ្ឋបាលខណ្ឌបឹងកេងកង សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមក ទទួលនូវអំណោយសប្បុរសធម៌ សូមពាក់ម៉ាសការពារ រក្សាគម្លាត និង បាញ់អាល់កុល ហើយពេលទទួលអំណោយរួចសូមចូលផ្ទះវិញរៀងៗខ្លួន៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង