ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានជនឆ្លៀតឱកាសមួយចំនួនបានបំផុសព័ត៌មានក្នុងន័យញុះញង់ និងបង្កើតចលាចលនៅក្នុងស្ថានភាព ដែលប្រជាជាតិកំពុងប្រឈម នឹងបញ្ហាជំងឺរាតត្បាតនៃមេរោគកូវីដ

129

 

ភ្នំពេញ ៖ បើតាមសេចក្ដីប្រកាសព័ត៌មាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ២០២១ បានសង្កេតឃើញតាមរយៈបណ្ដាញសង្គម ដោយមានជនឆ្លៀត ឱកាសមួយចំនួនបានបំផុសព័ត៌មានក្នុងន័យញុះញង់ និងបង្កើតចលាចលនៅក្នុងស្ថានភាព ដែលប្រជាជាតិកំពុងប្រឈម នឹងបញ្ហាជំងឺរាតត្បាតនៃមេរោគកូវីដ-១៩ បណ្តាលឱ្យមានភាពសោកសៅបំផុត ចំពោះការបាត់បង់ជីវិតប្រជាពលរដ្ឋជាបន្តបន្ទាប់។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមស្នើឱ្យជនទាំងអស់នោះ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនោះ ដ្បិតការផ្សព្វផ្សាយទាំងនោះ គឺជាទង្វើវាយប្រហារ និងរំលោភច្បាប់ និងត្រូវផ្តន្ទាទោសដោយពុំមានការលើកលែង។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមគោរពជម្រាបជូន សារជាថ្មីម្តងទៀត ជូនប្រជាពលរដ្ឋដែលមាន តម្រូវការ ស្បៀងអាហារបន្ទាន់ចំពោះមុខ”ជាគោលដៅអាទិភាព សូមទំនាក់ទំនងដូចខាងក្រោម៖ រដ្ឋបាលរាជធានីភ្នំពេញ : Hot Line ១២៩៩ / ០៧៧ ៨៥៦ ៩៦៦ / ០៩៨ ៣៧៩ ៧៧៧ / ០៩៩ ៤២៩ ០៤០

ទំនាក់ទំនងក្នុងការទិញម្ហូបអាហារ ក្រសួងពាណិជ្ជកម្ម : ០១២ ៧៦៧ ០៤៣ / ០៨៩ ៣៥៥ ៦៩៦ / ០៦៩ ៥២៤ ៤៩៩ /០១៥ ៨០៥ ៣១៣/០១៧ ៨៥៥ ០១១ /០១២ ៩១៧ ៧៦០ /០៦៩ ៣៣៦ ៦៦៧/ ០១៧ ៨៨២ ៨៣៨/០១០៤៤៧៣២៧/០១៥ ៩០០០២៥/០១៧_៦៦៥៥៩៥_/០១៧ ៤៩២ ២៥៦/ ០៩២ ៨៦៨ ៦៩៦

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល : សម្របសម្រួលការងារទូទៅ ០៩២ ៨៧២ ៣៣៥ / ០១៧ ៩៦៦ ៩៩០/ ០៧០ ៦២៨ ៥៦០

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមឆ្លៀតឱកាសដ៏ស្រួចស្រាល់នេះ សូមថ្លែងអំណរគុណដ៏ជ្រាល ជ្រៅគោរពជូនដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាននឹងកំពុងចូលរួមយ៉ាងមោះមុត ក្នុងបេសកកម្មប្រកបដ៏កិត្តិយស និងឧត្តុងឧត្តមនេះ ជាពិសេសបងប្អូនជនរួមជាតិ ដែលបានចូលរួមសហការប្រកបដោយភាពថ្លៃថ្នូរ និងប្រវត្តិសាស្ត្រ ដើម្បីចូលរួមទប់ស្កាត់ឱ្យបាននូវការរីករាលដាលមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ៕

អត្ថបទដែលជាប់ទាក់ទង