ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាំយកអំណោយដ៏ថ្លៃថ្លា ជាអង្ករនិងថវិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារនៃសព ២គ្រួសារ

28

ភ្នំពេញ ៖ នៅពឹកថ្ងៃសៅរ៍ ៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ២០២១នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បាននាំយកថវិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារ នៃសព ចំនួន ៣គ្រួសារ រួមមាន៖
១. លោកស្រី ង៉ែត អូន នៅសង្កាត់បឹងទំពន់ទី២ ។
២. លោកស្រី ស្រុន សោមឈុន នៅសង្កាត់ចាក់អង្រែក្រោម ។
មរណភាពដោយសារ ជំងឺកូវីដ-១៩ ។

ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង បានសំដែងនូវសមាណទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និង អាលោះអាល័យជាទីបំផុត និង សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់លោកស្រី ង៉ែត អូន លោកស្រី ស្រុន សោមឈុន បានសោយសុខក្នុងទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

👉 បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរងខ ណ្ឌមានជ័យ បានបន្តទៀតថា សូមក្រុមគ្រួសារនៃសព កុំមានក្តីបារម្ភអំពីជីវភាពគ្រួសារ ក្នុងនោះ ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើ ទៅលោកអភិបាលខណ្ឌ ជួយពិនិត្យ និង សម្រួលដល់ស្ថានភាពជីវភាពគ្រួសារសព ឲ្យបានសមរម្យផងដែរ ។

ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បាននាំយក ថវិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៥,០០០,០០០៛ និង អង្ករ ៤បាវ ស្មើ ១០០គីឡូក្រាម ក្នុងមួយគ្រួសារ សរុប ថវិការ ១០ លានរៀល និង អង្ករ ២០បាវ ស្មើនឹង ៥០០គីឡូក្រាម ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសពយ៉ាងក្រៀមក្រំបំផុត៕

អត្ថបទដែលជាប់ទាក់ទង