ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លិបអ្នកកាសែតកម្ពុជា កត់សម្គាល់ឃើញថា ប្រព័ន្ធផ្សព្វផ្សាយនៅតែអាចបំពេញតួនាទី របស់ខ្លួនក្នុងការផ្តល់ព័ត៌មានជូនមហាជនក្នុងគ្រប់កាលៈទេសៈ

43

 

រាជធានីភ្នំពេញ ៖ នៅថ្ងៃអាទិត្យ ទី២ ខែឧសភា ឆ្នាំ ២០២១ ក្លិបអ្នកកាសែតកម្ពុជា បានចេញសារសម្រាប់ ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ឆ្នាំ ២០២១ ដោយក.អ.ក កត់សម្គាល់ឃើញថា ប្រព័ន្ធផ្សព្វផ្សាយនៅតែអាចបំពេញតួនាទី របស់ខ្លួនក្នុងការផ្តល់ព័ត៌មានជូនមហាជនក្នុងគ្រប់កាលៈទេសៈទាំងអស់។

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សូមចូលរួមជាមួយអ្នកសារព័ត៌មានទាំងអស់នៅជុំវិញពិភព លោកដើម្បីអបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ឆ្នាំ២០២១ ក្រោមប្រធាន បទ៖«ព័ត៌មានដែលជា ប្រយោជន៍សាធារណៈ»។ ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ ទិវាសេរីភាពសារ ព័ត៌មាន ៣ ឧសភា ប្រព្រឹត្តទៅក្នុង បរិយាកាសដែលពិភពលោកទាំងមូលញាំញីដោយជំងឺរាតត្បាត សាកលកូវីដ-១៩យ៉ាងធ្ងន់ធ្ងរ។ សត្រូវឥតស្រមោលរបស់មនុស្សជាតិមួយនេះ មិនត្រឹមតែបំផ្លាញជីវិត មនុស្ស – សុខភាពសាធារណៈ និងសេដ្ឋកិច្ចរបស់ បណ្តាប្រទេសនានាប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្ក ឧបសគ្គយ៉ាងធំធេងដល់ការងាររបស់អ្នកសារព័ត៌មានផងដែរ។

ទោះជាយ៉ាងណា ក.អ.ក កត់សម្គាល់ឃើញថា ប្រព័ន្ធផ្សព្វផ្សាយនៅតែអាចបំពេញតួនាទី របស់ខ្លួនក្នុងការផ្តល់ព័ត៌មាន ជូនមហាជនក្នុងគ្រប់កាលៈទេសៈទាំងអស់។ អ្នកសារព័ត៌មានបានខិតខំ ពុះពារគ្រប់ឧបសគ្គ និងរិះរកគ្រប់មធ្យោបាយ ដើម្បីបំពេញការងាររបស់ខ្លួនទោះជាក្នុងស្ថានភាពបិទ ខ្ទប់ក៏ដោយ។ អ្នកសារព័ត៌មាន ខ្លះត្រូវបំពេញការងារពីផ្ទះ ខ្លះទៀតមានការចាំបាច់ដែលត្រូវប្រចាំការ នៅកន្លែងធ្វើការ ខណៈដែលក្រុមអ្នករាយការណ៍ ព័ត៌មានត្រូវចេញ បំពេញការងារតាមដែលអាចធ្វើ បានដើម្បីផ្ដល់ព័ត៌មានដល់មហាជន ទោះបីជាត្រូវប្រឈម នឹងហានិភ័យ យ៉ាងណាក៏ដោយ។

ឆ្លៀតឱកាសនេះ ក.អ.ក ក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក្រសួងព័ត៌មាន និង អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានជួយសម្រួលឲ្យអ្នកសារព័ត៌មានអាចបំពេញការងារបានទោះជា ក្នុងកាលៈទេសៈបិទខ្ទប់ក៏ដោយ។ ក.អ.កក៏សូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែន ដែលបានចាត់ទុក អ្នកសារព័ត៌មានជាក្រុមអាទិភាពក្នុងការទទួលបានវ៉ាក់សាំង ប្រឆាំងកូវីដ-១៩។

ក្លិបអ្នកកាសែតកម្ពុជាកត់សម្គាល់ឃើញថា សារព័ត៌មានពិតជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ សារព័ត៌មានមិនត្រឹមតែជាអ្នកនាំសារពីថ្នាក់ដឹកនាំប្រាប់ដល់មហាជន និងពីមហាជនប្រាប់ដល់ថ្នាក់ ដឹកនាំបានយ៉ាង លឿនរហ័សប៉ុណ្ណោះទេ ប៉ុន្តែសារព័ត៌មានក៏បានដើរតួនាទីជាអ្នកផ្សព្វផ្សាយសារអប់រំនានាដល់ មហាជនក្នុងការ បង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ- ១៩ផងដែរ។ ទន្ទឹមនឹងនោះសារព័ត៌មានក៏បានដើរ តួនាទីជាអ្នកបន្សាប ព័ត៌មានក្លែងក្លាយ ដែលកើតមានយ៉ាងច្រើនក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ក.អ.ក សូមកោតសរសើរដល់អ្នកសារព័ត៌មានទាំងអស់ដែលបានបំពេញការងារយ៉ាងសកម្មដោយឥត រួញរាទោះជាត្រូវ ប្រឈមមុខនឹងហានិភ័យនៃការឆ្លងកូវីដ-១៩ ក៏ដោយ។ ក.អ.ក សូមជំរុញលើកទឹកចិត្តដល់អ្នក
សារព័ត៌មាន គ្រប់រូបសូមបន្តបេសកកម្មរបស់ខ្លួន ដើម្បីបម្រើមហាជនបន្តទៀតដោយពាំនាំព័ត៌មានពិត ព័ត៌មាន
ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវជូនដល់មហាជន។ ទន្ទឹមនឹងនោះ ក.អ.ក ក៏សូមអំពាវនាវជាថ្មីម្ដងទៀត
ដល់អ្នកសារព័ត៌មានទាំងអស់ សូមបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុតនូវវិធានការសុខាភិបាលដើម្បីបង្ការកុំឲ្យ
ឆ្លងជំងឺកូវីដ-១៩។

ក. អ.ក ក៏សូមអំពាវនាវផងដែរឲ្យអាជ្ញាធរពាក់ព័ន្ធសូមបន្តនូវកិច្ចសហការល្អនិងការសម្របសម្រួលដើម្បីឲ្យ អ្នកសារព័ត៌មានអាចបំពេញការងារបានក្នុងកាលៈទេសៈដ៏លំបាកនេះ។ ក.អ.ក ក៏សូមថ្លែងអំណរគុណដល់ម្ចាស់ ស្ថាប័នព័ត៌មានទាំងអស់ ដែលបានបានយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់អ្នកសារព័ត៌មានជាពិសេសការ បន្តផ្តល់តម្លៃដល់តួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មានបើទោះជាត្រូវប្រឈមនឹងបញ្ហាហិរញ្ញវត្ថុក្នុងគ្រាដ៏លំបាកនេះ ក៏ដោយ។

ជាទីបញ្ចប់ ក.អ.ក សូមជូនពរដល់អ្នកសារព័ត៌មានជាតិ និងបរទេសទាំងអស់ដែលកំពុងបំពេញការងារនៅ លើទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ក្នុងពិភពលោកសូមមានសុខភាពល្អ និង ទទួលបានជោគ ជ័យក្នុងការងារ ជាពិសេសសូមចៀសផុតពីការឆ្លងនៃជំងឺកូវីដ ១៩។

ក.អ.ក សង្ឃឹមជឿជាក់ថា យើងទាំងអស់គ្នានឹងឆ្លងផុតស្ថានភាពដ៏អាក្រក់នេះ ក្នុងពេលឆាប់ៗខាងមុខ៕

 

អត្ថបទដែលជាប់ទាក់ទង