ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកងរីករាយ បម្រើប្រជាពលរដ្ឋ ក្នុងមូលដ្ឋានអំឡុងពេលកូវីដ

20

ភ្នំពេញ៖ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះរដ្ឋបាលខណ្ឌបឹងកេងកង បានបន្តរៀបចំចុះចែកអំណោយជាបន្លែស្រស់ៗ តាមរថយន្តជូនដល់បងប្អូន ប្រជាពលរដ្ឋតាមបណ្តោយផ្លូវ៣៧៦ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញហើយសកម្មភាព ការងារចុះចែកអំណោយនេះដោយមានការចូលរួម ដឹកនាំចែកដោយផ្ទាល់ពីសំណាក់លោកជំទាវ គឹម សុវណ្ណា តំណាងរាស្ត្រមណ្ឌលភ្នំពេញ លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ព្រមទាំងលោកស្រី ស៊ុយ សែនសករាជ ភរិយាលោកអភិបាលខណ្ឌ និង ជាប្រធានអនុសាខាសមាគមនារីខណ្ឌ គណៈអភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ ដើម្បីសម្រាលការខ្វះខាតដល់ផ្នែកជីវភាព បងប្អូនប្រជាពលរដ្ឋបានមួយរយៈពេល ផងដែរក្នុងអំឡុងពេលបិទខ្ទប់ រាជធានីភ្នំពេញនាអំឡុងពេលសម័យកូវីដ១៩នេះ។
ខណៈពេលនោះរដ្ឋបាលខណ្ឌបឹងកេងកង សូមធ្វើការណែនាំទៅដល់បងប្អូនប្រជាពលរដ្ ដែលមកទទួលនូវអំណោយសប្បុរសធម៌ សូមមេត្តាពាក់ម៉ាសការពារ និង រក្សាគម្លាត ព្រមទាំងបាញ់ទឹកអាល់កុល លាងសម្អាតដៃហើយពេល ទទួលអំណោយរួចសូមចូលផ្ទះវិញរៀងៗខ្លួន ជាពិសេសសូមកុំភ្លេចវិធានការ ៣ការពារ ៣កុំ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង