ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងពេល២ថ្ងៃជាប់គ្នាសៅរ៌ និងថ្ងៃអាទិត្យអាជ្ញាធររាជធានី សម្រុកដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋនៅ តំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារ

39

 

ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យអាជ្ញាធរ ខណ្ឌទាំង១៤ សហការឱ្យបានល្អជាមួយកងទ័ពជើងគោកក្នុងការដឹកជញ្ជូន ស្បៀងអាហារ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាត នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីចូលរួម បង្ការនិងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ឃើញថា នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ២ថ្ងៃជាប់គ្នានេះ អាជ្ញាធររាជធានីសម្រុកដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋនៅតំបន់ បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត នៅតាមខណ្ឌចំនួន១៣ នៅក្នុងរាជធានីភ្នំពេញ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖នៅថ្ងៃទី០១ និងថ្ងៃទី០២ឧសភា ២ថ្ងៃជាប់គ្នានេះ អាជ្ញាធរខណ្ឌនីមួយៗបានបន្តសហការជាមួយកងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀងអាហារទៅជូន ទៅបងប្អូនប្រជាពលរដ្ឋចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត ក្នុងនោះបានដឹកជញ្ជូនទៅចែកជូន ប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យចំនូន១២០០០គ្រួសារ នៅពោធិសែនជ័យចំនួន១៤៧៥០គ្រួសារ ខណ្ឌសែន សុខ១៥០០ ខណ្ឌព្រែកព្នៅ ១០០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន៣០០០គ្រួសារខណ្ឌជ្រោយចង្វា ១០០០គ្រួសារ ខណ្ឌដូនពេញចំនួន៩០០គ្រួសារ ខណ្ឌ៧មករា ១៣០០គ្រួសារ ខណ្ឌទួលគោក ៨០០គ្រួសារ ខណ្ឌចំការមន ៦០០គ្រួសារ ខណ្ឌបឹងកេងកង ៦៥០គ្រួសារ ខណ្ឌច្បារអំពៅចំនួន១០០០គ្រួសារ និងខណ្ឌកំបូលចំនួន១៥០០គ្រួសារ។
គួរបញ្ជាក់ថា ៖កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ជាង២០០នាក់ និងរថយន្តជាង៦០គ្រឿង ដើម្បី ដឹកជញ្ជូនស្បៀងអាហារទៅចែក ជូនប្រជាពលរដ្ឋដែលមានជីវភាព ខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ ខណៈបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕

អត្ថបទដែលជាប់ទាក់ទង