ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការ គ្រប់គ្រង ផ្សារ បឹងកេងកងត្រេកអរពេល បានជំនួយឧបត្ថម្ភពីលោកអភិបាលខណ្ឌនិងសប្បុរជន

67

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០២ខែឧសភាឆ្នាំ២០២១នេះលោកឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងក ងនៃខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ដោយសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង លោកស្រីប្រធានសមាគមនារី ខណ្ឌ បឹងកេងកង ព្រមទាំងសប្បុរសជននានាដែលជា អាជីវករផ្សារបឹងកេងកងដូចជាបងស្រី ស៊ូ គន្ឋា និងស្វាមី (អាជីវករ)បងផន និង ភរិយា ( អាជីវករ )លោកស្រី ហេង មួយលី និង ស្វា មី (អាជីវករ )
ដែលបាន ចំណាយ ពេលវេលាដ៏មានតំលៃដោយ បាននាំយក នូវគ្រឿងបរិភោគនិង ថវិកា មកជួយដល់ គណៈកម្មការគ្រប់គ្រង់ផ្សារបឹងកេងកង និងកម្លាំងសន្តិសុខដោយមានការមមាញឹម ដោយដាក់វេនប្រចាំការ២៤ម៉ោងលើក២៤ម៉ោងក្នុងការ ការពារ សន្តិសុខក្នុងការ ការពារថែរក្សាទ្រព្យសម្បត្តិបងប្អន អាជីវករនាអំឡុងពេលសម័យកូវីដ១៩និង ធ្វើអនាម័យសម្អាតបរិស្ថាន ក្នុងការដុសលាង បោសសំអាត ទាំងក្នុង និងជុំវិញ បរិវេណផ្សារនៅក្នុងកំឡុងពេល ផ្អាកដំណើរការ ការលក់ដូរជាបណ្ដោះអាសន្នមួយរយះពេលខ្លី តាមសេចក្តីសម្រេច របស់ រដ្ឋបាល រាជធានី ភ្នំពេញ ។ ហើយពួកយើងខ្ញុំ ទាំងអស់ គ្នាដោយសូមបួងសួង ទៅដល់ វត្ថុសក្តិសិទ្ឋិ ក្នុងលោក តាមជួយឃុំគ្រង រក្សា ការពារអស់ លោក លោកស្រី សប្បុរសជន អោយជូបប្រះតែ សេចក្តី សុខ សុភមង្គលជួបសំណាងល្អ និង ទទួលបាន ជោគជ័យ គ្រប់ភារកិច្ច គ្រប់ទិសទី ។ ដូចនេះយើងចូលរួមចាក់វ៉ាក់សាំង បង្ការជម្ងឺកូវីដ១៩អោយបានគ្រប់ៗគ្នានិងអនុវត្ត_៣ការពារ_៣កុំទាំងអស់គ្នាផងដែរ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង