ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងស្រីវ័យ១៨ឆ្នាំ មកលោតទឹកសម្លាប់ខ្លួន លេីស្ពានជ្រោយចង្វារ តែមិនបានសម្រេច

94

 

ភ្នំពេញ ៖ ក្មេងស្រីវ័យ១៨ឆ្នាំម្នាក់បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនលេីស្ពានជ្រោយចង្វារ មិត្តភាពកម្ពុជាជប៉ុន តែមិនបានសម្រេច ដោយសមត្ថកិច្ចធ្វេីការឃាត់ខ្លួនទាន់ពេលវេលា បាននាំមកគល់ស្ពានពន្យល់ណែនាំ និងសួរនាំអំពីមូលហេតុ ដែលចង់សម្លាប់ខ្លួន។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង ៣និង០០នាទីរសៀលថ្ងៃទី០២ខែឧសភាឆ្នាំ២០២១ ចំណុចស្ពានជ្រោយចង្វារ មិត្តភាពកម្ពុជា ជប៉ុន ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភព ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា ក្មេងស្រីរងគ្រោះ មានឈ្មោះ ( ជ. ជ) មានស្រុកកំណេីតខេត្តព្រះវិហារ សព្វថ្ងៃបម្រេីការងារជាកម្មការិនីរោងចក្រមួយកន្លែង នៅបែកចាន មូលហេតុដែលឈានការសម្រេចចិត្ត មកលោតទឹកសម្លាប់ខ្លួននេះ បន្ទាប់ពីទទួលបានដំណឹងថា ម្ដាយបង្កេីតបានទទួលមរណៈភាព កាលពីម្សិលមិញ ចោលគាត់ ថែមទាំងមិនអាចទៅធ្វេីបុណ្យ ដេីម្បីសងគុណម្ដាយជាលេីកចុងក្រោយបាន ព្រោះរាជធានីភ្នំពេញ ទៅព្រះវិហារគ្មានរថយន្តឈ្នួលនោះទេ គិតអ្វីមិនចេញ ទេីបសម្រេចចិត្តហៅកង់បីឥណ្ឌាជិះពីបែកចាន មកលោតទឹកលេីស្ពានជ្រោយចង្វារ តែត្រូវសមត្ថកិច្ចមកឃាត់ហៅចុះមកគល់ស្ពានវិញតែម្ដង ។

ក្រោយកេីតហេតុសមត្ថកិច្ចប៉ុស្តិ៍ស្រះចក មកសួរនាំក្មេងស្រីខាងលេីមកពន្យល់ រួចរកលេខមិត្តភក្តិ បងប្អូនដេីម្បីទំនាក់ទំនង មកទទួលយកត្រឡប់ទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង