ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋគាត់ត្រេកអរ ពេលរដ្ឋបាលខណ្ឌបឹងកេងកង យកអំណោយចែកជូនដល់មុខផ្ទះគាត់នាស័យកូវីដ១៩

298

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌបឹងកេងកង បានបន្តចែកអំណោយ ជាបន្លែស្រស់ៗ មី ស៊ុត និង អំបិល ជូនដល់បងប្អូនប្រជាពលរដ្ឋតាមបណ្តោយផ្លូវ៩៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញដែល មានការអញ្ជើញចូលរួមដឹកនាំចែក ផ្ទាល់ពីសំណាក់លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង គណៈអភិបាលខណ្ឌ និង លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង ព្រមទាំងមន្ត្រីក្រោមឱវាទ ដើម្បីសម្រាលការខ្វះខាតដល់ បងប្អូនប្រជាពលរដ្ឋបានមួយរយៈពេល ក្នុងអំឡុងពេលបិទ ខ្ទប់រាជធានីភ្នំពេញនាអំឡុងពេលសម័យកូវីដ១៩។
រដ្ឋបាលខណ្ឌបឹងកេងកង សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋដែល មកទទួលនូវអំណោយសប្បុរសធម៌សូមពាក់ម៉ាស រក្សាគម្លាត និងបាញ់អាល់កុល ហើយពេលទទួលអំណោយ រួចសូមចូលផ្ទះវិញរៀងៗខ្លួន ជាពិសេសសូមកុំភ្លេច វិធាន៣ការពារ ៣កុំ ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង