ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៤ខែក្នុងឆ្នាំ២០២១នេះ មានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២០នាក់

340

 

ភ្នំពេញ ៖ អាជ្ញាធរមីន បានចេញផ្សាយព័ត៌មានថា គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែបន្តមានបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ របួស ពិការ និងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។ ក្នុងរយៈពេលប្រមាណ ៤ខែក្នុងឆ្នាំ២០២១នេះ មានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២០នាក់ អត្រាគ្រោះថ្នាក់នេះមានការកើនឡើង ៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានជនរងគ្រោះចំនួន ១៩នាក់។

ដើម្បីរួមចំណែកធ្វើឲ្យអត្រាគ្រោះថ្នាក់មានការថយចុះ ប្រត្តិបត្តិករជាតិ-អន្តរជាតិ បាននិងកំពុងផ្សព្វផ្សាយ អប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ប្រឈម។ នៅឆ្នាំ២០២០ កន្លងទៅនេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានផ្សព្វផ្សាយអប់រំយល់ដឹងអំពីមីន ដល់ប្រជាពលរដ្ឋបាន ប្រមាណជាងមួយលាននាក់។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន ឬអ្នកដែលដឹងច្បាស់អំពីព័ត៌មាន មុនពេលប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ រុករានដីដែលមិនទាន់បានធ្វើការបោសសម្អាត។ នៅពេលឃើញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ហើយត្រូវរាយការណ៍ ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែល នៅជិតទីនោះដើម្បីយក គ្រាប់ទាំងនោះទៅកម្ទេចចោល៕

 

អត្ថបទដែលជាប់ទាក់ទង