ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ ឧបត្ថម្ភទឹកបរិសុទ្ធ ចំនួន១០,០០០យួរ ជូនរដ្ឋបាលរាជធានីដើម្បីឧបត្ថម្ភ ដល់កងកម្លាំងនិងជួយទ្រទ្រង់ជីវភាពព លរដ្ឋរងផលប៉ះពាល់ពីមេរោគកូវីដ-១៩

72

ភ្នំពេញ៖ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខាបានឧបត្ថម្ភទឹកបរិសុទ្ធ ចំនួន១០,០០០យួរ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឧបត្ថម្ភដល់កងកម្លាំងនានា ដែលកំពុងបំពេញភារកិច្ច និងជួយទ្រទ្រង់ជីវភាព ប្រជាពលរដ្ឋទទួលរងគ្រោះ រងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នៅព្រឹក ថ្ងៃទី០៣ឧសភា នេះនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ។
លោកកើត ឆែ បានមានប្រសាសន៍ថា៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខាដែលបានឧបត្ថម ទឹកបរិសុទ្ធ ចំនួនៈ ១0,0០០យួរ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឧបត្ថម្ភដល់កងកម្លាំងនានា ដែលកំពុងបំពេញភារកិច្ច និងជួយទ្រទ្រង់ជីវភាព ប្រជាពសរដ្ឋទទួលរងគ្រោះ រងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា ។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះគ្រោះភ័យ នៃការរាតត្បាតពីជម្ងឺកូវីដ-១៩ ៕

អត្ថបទដែលជាប់ទាក់ទង