ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី កៀងគរសប្បុរសជនជាង៧០នាក់ បានថវិកាជាង៣០ម៉ឺនដុល្លារ ដើម្បីជួយពលរដ្ឋខ្វះខាតនៅតំបន់ក្រហមរាជធានីភ្នំពេញ

348

 

ភ្នំពេញ៖ ក្រោមការផ្តួចផ្តើមពី អ្នកឧកញ៉ាបណ្ឌិតម៉ុង ឬទ្ធី សមាជិកសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានកៀងគរ អ្នកឧកញ៉ា លោកឧកញ៉ា ប្រមាណជាង៧០នាក់ ដោយប្រមូលថវិកាបានប្រមាណ ជាង៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិកជូនមក រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាត នៅតំបន់ក្រហមនៅក្នុងរាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលថវិកាខាងលើនេះបានធ្វើឡើង
នៅរសៀលថ្ងៃទី០៣ខែឧសភាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកអ្នកឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធីនិងលោកជំទាវព្រមទាំង អ្នកឧកញ៉ា លោកឧកញ៉ា និងលោកជំទាវប្រមាណ ជាង១០រូបទៀត។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធីនិងលោកជំទាវ ព្រមទាំង អ្នកឧកញ៉ា លោកឧកញ៉ាទាំងអស់ ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចែកជូនទៅប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលការបិទខ្ទប់ដោយcovid-19 នេះ។ សកម្មភាពនេះ ពិតជាបានរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីជួយទៅដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ។ នេះជាគំរូដ៏ល្អមួយសម្រាប់កូនចៅជំនាន់ក្រោយទៀត ដើម្បីឱ្យពួកគេបានរៀនសូត្រ ក្នុងការចែករំលែកជួយគ្នាក្នុងពេលដែលជួបនូវការលំបាកបែបនេះ។
លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា ៖ថវិកាទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ចែង យកទៅទិញស្បៀងអាហារជាបន្ទាន់ ដើម្បីបង្វែរ ដឹកបញ្ជូនទៅចែកជូនប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាតនៅតំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ។
ចំណែកអ្នកឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធីក្នុងឱកាសនោះ ដែរក៏បានមានប្រសាសន៍ថា៖ ការកៀងគរ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវខាងលើនេះ ជាសកម្មភាពលើកទីមួយហើយ ដែលលោកឧកញ៉ា បានកៀងគរ ដោយបានថវិកាសរុបចំនួនជាង៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយយកមកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ ដើម្បីអោយរដ្ឋបាលរាជធានី ធ្វើការចាត់ចែង ជូនបងប្អូនដែលមានការជីវភាព ខ្វះខាតក្នុងដំណាក់កាលជម្ងឺកូវីដ-១៩នេះ ។
អ្នកឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធីបានបញ្ជាក់ផងដែរថា ៖ការបង្វែរ ថវិកាប្រមាណជាង៣០ម៉ឺនដុល្លារ ជូនមករដ្ឋបាលរាជធានីភ្នំពេញ គឺដោយសារតែពួកយើងខ្ញុំទាំងអស់ គ្នាជឿទុកចិត្តមកលើ អាជ្ញាធររាជធានីភ្នំពេញដោយជឿជាក់ថា អំណោយខាងលើនេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងនឹងធ្វើការចាត់ចែង ជូនទៅដល់ដៃបងប្អូនប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាតនៅតំបន់បិទខ្ទប់នេះមិនខាន។
អ្នកឧកញ៉ាម៉ុង ឬទ្ធី បានបញ្ជាក់ទៀតដែរថា ៖ក្រោយពីរួមគ្នា គ្រប់គ្រង ទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ បានហើយនោះ អ្នកឧកញ៉ា លោកឧកញ៉ានឹងមានឱកាស បានរកស៊ីឡើងវិញ។
គួរបញ្ជាក់ថា ៖ថវិកាដែលបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ មាន ចំនួន៣០ ២២៥០ដុល្លារ បានមកពីការកៀងគរ ពីអ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវចំនួន៧៤រូប៕

អត្ថបទដែលជាប់ទាក់ទង