ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំណងដៃកូនទី២ អតីតតារាសម្ដែង វ៉ាន់ ម៉ូនិច ទទួលបានកាដូពីស្វាមីឡានស្ព័រ Mclaren តម្លៃរាប់សែនដុល្លារ

127

 

ភ្នំពេញ៖ បន្ទាប់ពីបាត់មុខពីសិល្បៈអស់រយៈពេល ជាច្រើនឆ្នាំ ដើម្បីសាងអនាគតគ្រួសារ ក៏អតីតតារាសម្តែង វ៉ាន់ ម៉ូនិច បាន
ចែកចាយ បង្ហោះសារតាមរយៈបណ្ដាញសង្គម ក្រោមការថ្នាក់ថ្នមពីស្វាមី យ៉ាងមានសុភមង្គល ក៏ដូចជាការលេងស្ទីលខ្លួនប្រចាំថ្ងៃ បានធ្វើឲ្យមានការកោតសរសើរ នៃជីវិតឯកជនរបស់អ្នកនាងគ្រប់ៗគ្នា។
ជាក់ស្តែង ខណៈ អតីតតារាស្រីរូបនេះ កំពុងពរពោះកូនទី ២របស់អ្នកនាង ដែលត្រូវបានគេសង្កេតឃើញថា តែងតែបង្ហោះរូបលើបណ្តាញសង្គម នៃការតែងខ្លួន ក្នុងអំឡុងពេលការពរពោះ ជាមួយស្ទាយ៍គួរឲ្យចាប់អារម្មណ៍ជារឿយៗ មិនចាញ់តារាបរទេសនោះទេ។
ដោយឡែក ជាថ្មីម្តង អ្នកម្តាយសម័យថ្មីរូបនេះ បានបង្កការភ្ញាក់ផ្អើល ទៅដល់អ្នកតាមដាន នៅលើបណ្តាញសង្គមអ៉ឺនស្តារក្រាមខ្លាំងមែនទែន ក្រោយពីឃើញនាងបង្ហោះរូបថតជាច្រើនសន្លឹក ដោយ ឈរកាច់រាង មិនសំចៃដៃ នៅមុខរថយន្តសេរីទំនើប បែបនេះ ។
ក្នុងរូបភាពមួយនេះ ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង នៃរថយន្តស៊េរីទំនើបមួយនេះ ដែលវាជាឡានម៉ាក Mclaren ដោយត្រូវបានគេប៉ាន់ប្រមាណតម្លៃរហូតទៅដល់ ខ្ទង់ពាក់កណ្ដាលលានដុល្លារ ក្រោមសំណេរវែង អន្លាយ ដែល វ៉ាន់ ម៉ូនិច បានបញ្ជាក់ថា
វាជាកាដូបានពី ស្វាមីរបស់អ្នកនាងខ្ញុំ សម្រាប់ចំណងដៃកូនទីពីររបស់ពួកគេដូច្នេះដែរ៕.
សំរិត

អត្ថបទដែលជាប់ទាក់ទង