ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនមនុស្សម្នាក់ ជាទាហានកងកិត្តិយសអង្គភាពត្រែទ័ព ពាក់ព័ន្ធការលក់បណ្ណចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ១៩

162

 

ភ្នំពេញ ៖ នៅថ្ងៃទី០៧ខែឧសភាឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានទទួលជនសង្ស័យម្នាក់ ពីប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់កាកាប២ ពាក់ពន្ធ័ករណីលក់បណ្ណ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩។

ជនសង្ស័យឈ្មោះខ្លេង ស៊ុនថេង ឋានៈអនុសេនីយ៍ឯក អង្គភាព កងកិត្តិយសអង្គភាពត្រែទ័ព។ សម្ភារដកហូត ១.អាវុធខ្លីមួយដើមម៉ាកK54ចំនួន១ដើម គ្រាប់ចំនួន ៨ គ្រាប់ បង់ចំនួន១។ ២.ម៉ូតូមួយគ្រឿង ម៉ាកសង់សេ១២៥ គំរូឆ្នាំ២០១៦ ផ្លាកលេខ1GJ1849 ។ ៣.លុខ្មែរ1529000៛ លុយដុល្លារ115$ ។ ៤.ទូរសព្ទចំនួន២គ្រឿង ។ ៥.អត្តសញ្ញាណបណ្ណយោធា១សន្លឹក។ ៦.បណ្ណសម្គាល់អាវុធខ្លី១សន្លឹក ។ ៧.លិខិតបញ្ជាបេសកកម្ម២សន្លឹក ។ ៨.អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ១សន្លឹក ។ ៩.បណ្ណចាក់វ៉ាកសាំងកូវីដ១៩ចំនួន៥ច្បាប់ ។

ជនសង្ស័យបានសារភាពថា បានលក់បណ្ណចាក់វ៉ាក់សាំងនេះ រយៈពេល២ថ្ងៃមកហើយ ដោយលក់ក្នុង៣ សន្លឹកតម្លៃ25000៛ហើយបណ្ណនេះ ខ្លួនបានមកពីមនុស្សម្នាក់ មិនស្គាល់ឈ្មោះដែលប្រគល់ឲ្យខ្លួន នៅចំណុចមុខវត្តតាំងក៌សាង។

បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង