ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

WHO អនុញ្ញាតឱ្យប្រើ SINOPHARM!

88

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែឧសភា អង្គការសុខភាពពិភពលោក (WHO) បានសម្រេចដាក់វ៉ាក់សាំងកូវីដ-១៩ស៉ីណូហ្វាម (Sinopharm COVID-19 vaccine) ចូលទៅក្នុងបញ្ជីសម្រាប់ការប្រើប្រាស់បន្ទាន់ (Emergency Use) ដោយផ្តល់ឱ្យវ៉ាក់សាំងនេះនូវភ្លើងបៃតង (green-light) ចាក់បាននៅទូទាំងពិភពលោក។ វ៉ាក់សាំង Sinopharm ត្រូវបានផលិតដោយក្រុមហ៊ុន Beijing Bio-Institute of Biological Products Co Ltd ជាសាខារបស់ China National Biotec Group (CNBG).

រហូតមកទល់ពេលនេះ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចអនុញ្ញាតនូវការប្រើប្រាស់បន្ទាន់ (Emergency Use) ចំពោះវ៉ាក់សាំង COVID-19 ចំនួន ០៤ប្រភេទរួចហើយ រួមមានៈ Pfizer-BioNTech, AstraZeneca, Johnson & Johnson និង Moderna ហើយនិងវ៉ាក់សាំងកូវីដ-១៩ Sinopharm គឺជាវ៉ាក់សាំងទី៥៕

អត្ថបទដែលជាប់ទាក់ទង