ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រាសាទបាយ័ន្ត ជាតំបន់ទេសចរណ៏ ដ៏ទាកទាញ ទស្សនិច្ចជនបំផុត

241

 

សៀមរាប៖ យោងតាមរបាយការណ៏ មន្ទីរទេសចរណ៏ ខេត្ដសៀមរាប បានផ្សព្វ  នៅរសៀលថ្ងៃទី៨ ឧសភា ឆ្នាំ២០២១បាន បញ្ជាក់យ៉ាងដូច្នេះថា,ប្រាសាទបាយន្ដ័ អតីតរាជធានីអង្គរធំ មានទំហំ៩គីឡូម៉ែត្រក្រឡាដែលស្ថាបនា ឡើងជាបន្តបន្ទាប់ក្នុងរាជ្យនៃព្រះមហាក្សត្រជាច្រើនតំណ និងបន្តរហូតដល់ព្រះបាទជ័យវរ្ម័នទី៧ ។ រហូតមកដល់បច្ចុប្បន្នប្រាសាទយន្ដ័មួយនេះ កំពុងទាក់ ទាញភ្ញៀវទេសចរណ៏យ៉ាងខ្លាំង។
អតីតរាជធានីនេះមានកំពែងបួនជ្រុងព័ទ្ធ ជុំវិញ ដែលជ្រុងនីមួយៗមានប្រវែង៣គីឡូម៉ែត្រ។ កំពែងទាំងបួនជ្រុងក៏មានខ្លោងទ្វារសំខាន់ៗចំនួន៥ បែរទៅរកទិសធំៗចម្បងទាំងបួនដូចជា ខាងកើតមានខ្លោងទ្វារជ័យ និងខ្លោង ទ្វារខ្មោច ខាងលិចមានខ្លោងទ្វារតាកាវ ខាងត្បូងមានខ្លោងទ្វារទន្លេអុំ និងខាងជើងមានខ្លោងទ្វារដីឆ្នាំង។ បន្ទាប់ពីកំពែង ផ្នែកខាងក្រៅបន្ទាប់ទៀតនោះគឺកសិន្ធុទឹកព័ទ្ធជុំវិញផងដែរ។
នៅចំកណ្ដាលនៃ អតីតរាជធានីអង្គរធំ មានប្រាសាទបាយ័ន្ត ដ៏ល្អឯក កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧។ កំពូលប្រាសាទបាយ័ន្តមានចម្លាក់ ព្រហ្មមុខបួនបែរព្រះភក្រ្តទៅទិសធំៗ ចម្បងទាំងបួន និងបានបង្ហាញស្នាម ញ ញឹមមិនចេះរីងស្ងួតទៅកាន់អ្នកទេសចរគ្រប់ជាតិសាសន៍ ព្រមទាំងបានលើកតម្លៃវប្បធម៌ជាតិ ឱ្យកាន់តែវិសេសវិសាលជានិរន្តតរៀង ទៅ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង