ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាងលាបថ្នាំផ្ទះម្នាក់ មិនប្រយ័ត្ន លាបថ្នាំធ្វើឲ្យប៉ះខ្សែភ្លើង បណ្តាលឲ្យឆក់ ធ្លាក់រងរបួសធ្ងន់

212

ឧត្តរមានជ័យ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅម៉ោង១និង៤០នាទី មានករណីមនុស្សឆក់ខ្សែភ្លើង បណ្តាលឱ្យជាងលាបថ្នាំផ្ទះម្នាក់ របួសធ្ងន់ នៅចំណុចភូមិបន្ទាយចាស់ ឃំុចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ និន ស៊ីនិត ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិក ឃំុចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មុខរបរកម្មករ បានសុីឈ្នួល ធ្វើផ្ទះឲ្យឈ្មោះ ឈឿង មិញ ភេទស្រីអាយុ៥៣ឆ្នាំ នៅភូមិបន្ទាយចាស់ ឃំុចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុ ការឡើងឆាបពណ៌ចាស់ចេញ ដើម្បីលាបពណ៌ថ្មី ពេលនោះជនរងគ្រោះ
ធ្វេសប្រហែសមិនប្រុងប្រយ័ត្ន ធ្វើឲ្យប៉ះខ្សែភ្លើងធំ បណ្តាលឲ្យឆក់ធ្លាក់ពីលើផ្ទះមកដី បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ៕

អត្ថបទដែលជាប់ទាក់ទង