ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាកការលក់ដូរមួយរយះ នាអំឡុងពេលកូវីដ១៩ ,តែសកម្មភាពការងារ គឺលោកប្រធានផ្សារ បន្តធ្វើរៀងរាល់ថ្ងៃ…!

206

ភ្នំពេញ៖សូមថ្លែងកោតសរសើរចំពោះលោកប្រធានផ្សារបឹងកេងកងឯក និមល គាត់បានបន្តដឹកនាំកម្លាំង សម្រុកចុះស្ដាប្រព័ន្ធលូអ៊ុយ និងអណ្ដូងលូនៅ ក្នុងបរិវេណផ្សារដើម្បីរំដោះ ការលិចលង់ដោយជំនន់ ទឹកភ្លៀងនារដូវវស្សាឆ្នាំនេះ គឺឆ្នាំ២០២១ ។ខណៈពេលផ្សារបឹងកេងកង ផ្អាកការលក់ដូរទំនិញ បណ្ដោះអាសន្នអំឡុងពេលកូវីដ១៩។តែពួកគាត់មិនបានឈប់ សម្រាកការងារនោះទេថែម ទាំងបង្កើនការយកចិត្តទុក ដាក់ខ្ពស់លើការងាររបស់ ខ្លួនទ្វេរដងពោល គឺទាំងការងាររក្សាការពារ សន្តិសុខ២៤ម៉ោងលើ២៤ម៉ោង ដើម្បីទីផ្សារមានសុវត្តិភាព និងការងារចុះធ្វើអនាម័យ បរិស្ថានជាប្រចាំដូចឃើញ នៅក្នុងរូបភាពនេះស្រាប់ គឺបងប្អូនអាជីវករបានសម្រាក តែពួកគាត់ខាង គណៈកម្មការផ្សារមិនបាន សម្រាក ការងារទេតែពួកគាត់ គឺសប្បាយរីករាយ និងការងារទាំងអស់នេះណាស់។ដូចនេះចូលគាំទ្រ លើកទឹកចិត្តពួកគាត់ផង។
ជាមួយគ្នានេះផងដែរលោកឯក និមល ប្រធានផ្សារបឹងកេងកង បានអោយដឹង នៅថ្ងៃទី០៨ខែឧសភាឆ្នាំ២០២១នេះថា កម្លាំងសាមគ្គីពោលគឺទាំងការងារ ទាំងការដាំស្លរពិសាអាហារ ជួបជុំគ្នានោះគឺសបញ្ជាក់ អោយឃើញថាទុកជា អនុស្សាវរីយ៍ដ៏មានសារៈសំខាន់ ឬមានរសជាតិនាអំឡុង ពេលសម័យកូវីដ១៩នេះ សម្រាប់ខាងគណៈកម្មការផ្សារ ហើយក្នុងនោះដែរតាងនាម គណៈកម្មការផ្សារបឹងកេងកង ដោយកត់ត្រា និង វាយតំលៃខ្ពស់ពីស្មារតីដោយ ទទួលខុសត្រូវក្នុងការ យកចិត្តទុកដាក់បម្រើ ផលប្រយោជន៍ រួមរបស់បងប្អូនអាជីវករ ទាំងអស់គ្នាផងដែរ។
នាឱកាសនោះ លោកប្រធានផ្សារបឹងកេងកងឯក និមល ដោយសូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅជូន ចំពោះបងប្អូនដែលជា សប្បុរសជននានា អាជីវករ និង តំណាងក្រុមហ៊ុនឯកជន ដែលបានផ្ដល់ជូននូវសម្ភារៈផ្សេងៗ ដូចជាទឹកប្រាក់ ម្ហូបអាហារដើម្បីជួយ ឧបត្ថម្ភមកអោយខាង កម្លាំងដែលយាមប្រចាំការ នៅផ្សារនាពេលកន្លងមកនៅ ផ្សារបឹងកេងកងនៃខណ្ឌបឹងកេងកង រាជធានីភននំពេញ ក្នុងតំណាក់កាលផ្អាក ការធ្វើអាជីវកម្មលក់ដូរទំនិញ គ្រប់មុខនាអំឡុងពេល កូវីដ១៩នេះ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង