ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង ទទួលអំណោយ ពីសប្បុរសជន ដើម្បីជួយឧបត្ថម្ភជូនពលរដ្ឋរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរជំងឺកូវីដ១៩

120

 

(ភ្នំពេញ)៖ ក្រុមហ៊ុន ហុង លាន គ្រុប ផ្តល់អង្ករ ៥០០គីឡូក្រាម និងមីខ្លាឃ្មុំ ១០០កេស ជូនរដ្ឋបាលខណ្ឌបឹងកេងកង ដើម្បីយកទៅជួយឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ នៅមូលដ្ឋានខណ្ឌបឹងកេងកង ។

ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលាខណ្ឌបឹងកេងកង ក្រោមវត្តមានលោក ធឹម សំអាន អភិបាលខណ្ឌ និងលោក ឈិន ហោសៀន តំណាងក្រុមហ៊ុន ហុងលាន គ្រុប។

នាឱកាសនោះ លោក ធឹម សំអាន បានថ្លែងអំណរគុណ លោកលោក ឈិន ហោសៀន តំណាងក្រុមហ៊ុន ហុងលាន គ្រុប ដែលបាននាំមកនូវអង្ករ ចំនួន ៥០០គីឡូក្រាម និងមី ១០០កេស ជូនដល់សាលាខណ្ឌបឹងកេងកង ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺ កូវីដ ១៩ ។

លោក ធឹម សំអាន បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឈិន ហោសៀន តំណាងក្រុមហ៊ុន ហុងលាន គ្រុប ដែលបានឧបត្ថមជា អង្ករ និងមី ជូនរដ្ឋបាលខណ្ឌ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៅភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង