ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល

44

ភ្នំពេញ៖ លោក ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងលោកម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់ ភ្លើងឆេះរទេះ ដែលជាសង្កាត់ចុងក្រោយ ក្នុងចំណោមសង្កាត់ទី៧ ក្នុងខណ្ឌកំបូល ដែល លោកបានអញ្ជើញដល់. ដើម្បីស្វែងយល់អំពីស្ថានភាពរស់នៅ និងការប្រកបរបរទទួល ទានរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងស្ថានភាពបិទខ្ទប់រាជធានីភ្នំពេញ នាពេលកន្លងមក ដែលបង្កដោយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ពិធីជួបសំណេះសំណាលនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃទី ១០ ឧសភា ឆ្នាំ២០២១ នៅសង្កាត់ភ្លើងឆេះរទេះ  ។
លោកប្រធានគណៈកម្មការទី៧ បានថ្លែងកោតសរសើរដល់ អាជ្ញាធរមូលដ្ឋានព្រមទាំងផ្តល់ នូវអនុសាសន៍មួយចំនួនដូចជា ៖ ១-បន្តអនុវត្តន៍សេចក្តីណែនាំរបស់ក្រសួងសុខា ភិបាល និងសម្តេចតេជោនាយករដ្ឋមន្រ្តី នូវវិធានការ ៣កុំ ៣ការពារ និង២ចូលរួម ២-បន្តអប់រំប្រជាពលរដ្ឋ ចូលរួមចាក់វ៉ាក់សាំងឱ្យបាន គ្រប់គ្នាតាមគោលការណ៍ស័្មគ្រចិត្ត ៣-ប្រកាន់ខ្ជាប់ការរស់នៅតាមបែបគន្លងថ្មី បង្កើនស្មារតីប្រុងប្រយ័ត្ន ៤-អាជ្ញាធរត្រូវប្រមូលកម្លាំង រួបរួមគ្នាដើម្បីជួយប្រជាពលរដ្ឋដែល ជួបការលំបាក និង៥-ចាត់ចែងជំនួយរបស់ រាជរដ្ឋាភិបាល និងសប្បុរសជន ឱ្យបានត្រឹមត្រូវដល់អ្នកដែលខ្វះខាតពិតប្រាកដ។
ក្នុងឱកាសនោះ លោកប្រធានគណៈ កម្មការទី ៧បានឧបត្ថម្ភ មី១០កេស ត្រីខកំប៉ុង ១០យួរ ទឹកស៊ីអ៊ីវ ទឹកត្រី ១០យួរ ព្រមទាំងថវិកាមួយចំនួនផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង