ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកនុត ពុធដារ៉ា ចុះពិនិត្យការលក់ដូររបស់ បងប្អូនប្រជាពលរដ្ឋ ក្នុងផ្សារហនុមាន និងផ្សារពាមឧកញ៉ាអុង ព្រមទាំងសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យនៅស្រុកល្វាឯម

144

 

កណ្ដាក៖នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកអភិបាល ស្រុកល្វាឯម មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានចុះពិនិត្យមើលការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងផ្សារហនុមាន ឃុំអរិយក្សត្រ និងផ្សារពាមឧកញ៉ាអុង ឃុំពាមឧកញ៉ាអុង ដែលអជ្ញាធរស្រុកបានរៀបចំ ដើម្បីបញ្ចៀសការរីករាលដាលនៃជម្ងឺកូវីដ-១៩ ព្រមទាំងបានសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យនៃ ការិយាល័យសុខាភិបាលស្រុកល្វាឯម ចំនួន ០៤នាក់ ដែលបានបញ្ចប់បេសកកម្មព្យាបាល អ្នកជម្ងឺកូវីដ១៩ នៅស្រុកកោះធំ និងបានធ្វើចត្តាឡីស័កចប់រួចរាល់។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្តក៏បាន ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង