ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ នៅក្នុងកញ្ចុះចាំដីឡូតិ៍អោយគេ នៅស្រុកឱរ៉ាល់

54

 

កំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់នៅក្នុងកញ្ចុះចាំដីឡូតិ៍មួយកន្លែង។ បាតុភូតធម្មជាតិនោះ បានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨នឹង០០នាទី នៅចំណុចដីឡូតិ៍ចាក់ដីថ្មីតាមផ្លូវ៤៤ ចន្លោះគីឡូម៉ែត្រ៥២-៥៣ ភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ បាន សំពុត្តសី ភេទប្រុស អាយុ៣២ឆ្នាំ មានស្នាក់នៅភូមិដំបង់វិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាកម្មករចាំដីឲ្យឈ្មោះ ធី ជាប៉េអ៊ឹម រស់នៅភ្នំពេញ ក្រោយពីពិនិត្យរួចយើងបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង