ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធនាការ១ដុល្លារ ដើម្បីកញ្ញាឯកចក្រវាឡកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីគាំទ្រ រ៉េត សារីតា

125

 

ភ្នំពេញ៖ ចាប់តាំងពីរ សៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ មានបណ្តាគណនីហ្វេសប៊ុកផ្លូវការ ស្តីពីកញ្ញាឯកល្បីៗមួយចំនួននៅកម្ពុជា ចាប់ផ្តើមបើកយុទ្ធនាការបរិច្ចាគ១ដុល្លារ ដើម្បីរួមគ្នាចូលរួមការ បោះឆ្នោតសម្រាប់កញ្ញាឯកពីកម្ពុជា កញ្ញារ៉េត សារីតា ។ យុទ្ធនាការនេះក្រោយពីលក្ខខណ្ឌនៃ កម្មវិធីតម្រូវឲ្យធ្វើការបោះឆ្នោតជ្រើសរើស បេក្ខនារីឆ្នើមម្នាក់ទៅកាន់វគ្គ២១នាក់ចុងក្រោយ ហើយការបោះឆ្នោតនេះតម្រូវឲ្យធ្វើ ឡើងតាមApp មួយរបស់កញ្ញឯកក្រវាឡពិភពលោកបង្កើតឡើង ហើយការបោះឆ្នោតសុទ្ធតែត្រូវចំណាយប្រាក់នោះ។
ក្នុងនេះផងដែរគេក៏បានសង្កេតឃើញ គណនីយដែលបានធ្វើការបង្កើតយុទ្ធនាការនេះ មានដូចជា គណនីយឈ្មោះ Universe Pageant , Beauty Pageant Reviewer,Team Cambodia ជាដើម។ សម្រាប់អ្នកដែលចង់ចូលរួមក្នុងយុទ្ធនាការនេះ ក៏អាចចូលរួមបានដោយចូលទៅមើល ការណែនាំរបស់គណនី ហ្វេសប៊ុកខាងលើ។ លេចចេញការគាំទ្រជាច្រើនរាប់ចាប់ តាំងពីក្រុមសិល្បករ និងអ្នកស្រលាញ់វិស័យ កញ្ញាឯកនេះផងដែរ។ ទាំងនេះបានឆ្លុះបញ្ចាំងអំពីសន្ទុះនៃការ គាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាថាពិតជាមានចិត្ត កញ្ជោលដូចបាយពុះ និងចង់ឃើញវត្តមានកញ្ញាឯក ពីកម្ពុជាសាងប្រវត្តិសាស្ត្រដោយលេចមុខក្នុងការប្រកួត ២១នាក់ ចុងក្រោយនោះតែម្តង។
សូមបញ្ជាក់ថា៖ តាមការគ្រោងទុកក្រោយពីការអញ្ជើញមក ដល់នូវបេក្ខភាពមកពីបណ្តាជុំវិញពិភព លោកគឺពីថ្ងៃទី៧ ដល់ទី៩ ខែឧសភានេះគឺជាការចុះឈ្មោះ និងការហ្វឹកហាត់និងការថតរូប។ ថ្ងៃទី១០ដល់ថ្ងៃទី១២ខែនេះដែរ គឺជាការហាត់សមក្បាច់រាំ ខណៈដែលរសៀលថ្ងៃទី១៣ ខែឧសភា គឺជាវគ្គសម្ភាសន៍ជាមួយគណកម្មការ និងពេលរាត្រីគឺការប្រកួតឈុត ដំណាងជាតិ។ ថ្ងៃទី១៤គឺជាកម្មវិធីប្រកួតបឋម ហើយថ្ងៃទី១៥ជាថ្ងៃហាត់សម ជាមួយកាំមេរ៉ា និងថ្ងៃទី១៦ គឺជាថ្ងៃហាត់សមដោយការស្លៀកពាក់ និងចុងបញ្ចប់នៃកម្មវិធីប្រកួតនឹងថ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង