ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីបាន កំពុងអ៊ុតកៅស៊ូផ្លូវលេខ៣៦១ នៅមុខសាលាខណ្ឌច្បារអំពៅ បើទោះបីក្នុងតំណាក់ កាលការរីករាលដាលជម្ងឺកូវីដ-១៩ ក្តី

435

 

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បើទោះបីក្នុងតំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែការអភិវឌ្ឍក៏នៅតែបន្តធ្វើ ពោលគឺដៃម្ខាងធ្វើការអភិវឌ្ឍនិងដៃម្ខាងទៀតធ្វើការទប់ស្កាត់នៃការរីករាលដាលជម្ងឺកូវីដ-១៩។

ជាក់ស្តែងការជួសជុល និងអ៊ុតកៅស៊ូកំណាត់ផ្លូវទាំង២៩ខ្សែ ដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាននិងកំពុងបន្តធ្វើយ៉ាងសកម្មទៅតាមគម្រោងដែលបានគ្រោងទុក ដោយគិតមកដល់ពេលនេះ បានឈានដល់ ជិតទីបញ្ចប់ហើយ ។
នៅព្រឹកថ្ងៃទី១២ឧសភាពនេះលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅជាតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញចុះត្រួតពិនិត្យមើលការងារជួសជុលនិងអ៊ុតចៅស៊ូផ្លូវ៣៦១នេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ៖នៅថ្ងៃទី១២ ឧសភានេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអ៊ុតកៅស៊ូផ្លូវលេខ៣៦១ ស្ថិតនៅក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដោយកំណាត់ផ្លូវនេះត្រូវប្រើប្រាស់ពេលវេលានៃការអ៊ុតកៅស៊ូACចំនួន២ថ្ងៃ ហើយក្រោយការអ៊ុតកៅស៊ូACលើផ្លូវលេខ៣៦១នេះរួចហើយ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តទៅស៊ុតកៅស៊ូនៅផ្លូវ៦០ម៉ែត្របន្តទៀតដែលជាផ្លូវបញ្ចាប់គម្រោងតែម្តង។
បើតាមលោក ញាណ ចាន់សោភា នាយករដ្ឋបាលខណ្ឌច្បារអំពៅបានឱ្យដឹងថា ៖ការអ៊ុតជួសជុលផ្លូវកៅស៊ូលេខ៣៦១នេះ គឺជាគម្រោងជួសជុលផ្លូវដែលរងការខូចខាតដោយទឹកភ្លៀង របស់ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានប្រវែងប្រមាណ ២៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់មុខសាលាខណ្ឌច្បារអំពៅ ឆ្លងកាត់មុខបន្ទាយប៉េអឹមខណ្ឌ រហូតដល់មុខស្នាក់ការពន្ឋដារខណ្ឌ ស្ថិតនៅក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងទៀតថា ក្រោយទឹកជំនន់ទឹកភ្លៀងផ្លូវចំនួន ២៩ខ្សែក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានទទួលរងការខូចខាត។ក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំផ្លាល់ពីលោកឃួង ស្រេង ផ្លូវដែលខូចខាតទាំងអស់ ត្រូវជួសជុល កែលំអរឡើងវិញ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរក៏ដូចមន្ត្រីជំនាញ បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរចំពោះការរំខានដោយមានការបិទផ្លូវ ឬបិទទីតាំងបណ្តោះអាសន្ននៅពេលការដ្ឋានចាប់ដំណើរការ៕

អត្ថបទដែលជាប់ទាក់ទង