ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ៣៥០គ្រួសារ នៅចាក់អង្រែលើ បានទទួលអំណោយ សម្ដេចទាំងទ្វេរនាអំឡុងពេលសម័យកូវីដ

89

ភ្នំពេញ៖កាលពីព្រឹករសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ ២០២១នេះក្រុមការងារចុះជួយសង្កាត់ចាក់អង្រែលើនិងលោកកែវ សាវឿនចៅសង្កាត់ចាក់អង្រែលើបានចុះជួបសាកសួរសុខទុក្ខ ប្រជាជន និងនាំយកអំណោយដ៏ថ្ងៃថ្លា របស់សម្ដេចតេជោហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនទៅចែកជូនប្រជាពលរដ្ឋដែលជួប ប្រទះនូវការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ នៅសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ ប្រមាណ៣៥០គ្រួសារដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស និងត្រីខកំប៉ុង១០កំប៉ុងផងដែរ។
លោកចៅសង្កាត់ចាក់អង្រែលើបានមាន មតិលើកឡើងថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែងយកចិត្តទុកដាក់គិតគូពីសុខ ទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ ជាពិសេសក្នុងកាលៈទេសៈដែលប្រទេស យេីងកំពុងប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ ដោយមិនទុកឲ្យប្រជាពលរដ្ឋយើងណាម្នាក់ គាត់ស្លាប់បាត់បង់ជីវិតដោយសារការដាច់ ស្បៀងអាហារដោយយេីងមិនបានដឹង មិនបានឮនោះទេ ។ហេីយមិនបានដោះស្រាយ នោះឡេីយ ពោលគឺ សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាសុខទុក្ខរបស់សម្តេចផ្ទាល់ ។ ទន្ទឹមនឹងនេះ ដែរលោកចៅសង្កាត់ក៏សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កេីនការប្រុងប្រយត្ន័បន្ថែមទៀត និងសូមគោរពអនុវត្តតាមវិធានការនានា របស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ,រដ្ឋបាលរាជធានីភ្នំពេញ និងជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធាន ការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ ការពារ (១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ) និង ៣ កុំ ( ១.កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រេីម៉ាសុីនត្រជាក់ច្រេីនពេក រកកន្លែងមានខ្យល់ចេញចូល ២.កុំទៅកន្លែងមនុស្សច្រេីនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដេីម ) ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង