ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូជម្រើសជាតិថា លំបាកក្នុងការជ្រើសរើស កីឡាករជម្រើសជាតិ ក្នុងស្ថានភាពលំបាកនេះ

115

ភ្នំពេញ៖ គ្រូបង្កោលក្រុមកីឡាករបាល់ទាត់ ជម្រើសជាតិកម្ពុជាគឺលោក Ryu Hirose បានត្អូញត្អែរថាក្នុង ខណៈដែលលីគកំពូលរបស់
កម្ពុជាពន្យារពេលវេលាប្រកួតនោះ ធ្វើឲ្យលោកមានការលំបាក ធ្វើការសម្រេចចិត្តក្នុងការជ្រើសរើសកីឡាករសម្រាប់ ក្រុមជម្រើសជាតិខ្លាំង
ណាស់។
គ្រូបង្គោលកម្ពុជាដែលជាជនជាតិជប៉ុនរូបនេះ បន្ថែមថា«ពួកយើងបានទស្សនា ការប្រកួតមួយចំនួនរួចមកហើយៗ ក៏បានធ្វើការកត់សម្គាល់ឃើញថា ការបង្ហាញខ្លួនរបស់កីឡាករ នៅមិនទាន់ល្អនៅឡើយទេ ប៉ុន្តែយើងសម្រេចចិត្តជ្រើសរើស កីឡាករដោយផ្អែកទៅលើសមិទ្ធផល ដែលពួកគេសម្រេចបាន កន្លងមកដល់ពេលបច្ចុប្បន្ន និងជាកីឡាករ ដែលមានសក្តានុពលខ្ពស់ សម្រាប់ពេលអនាគតនោះទើប មានភាពជឿជាក់លើកីឡាករ ដែលបានជ្រើសរើស»។
លោកRyu Hiroseបន្ថែមទៀថា«ខ្ញុំចង់ឲ្យកីឡាករយើង ខិតខំប្រឹងប្រែង និងប្រកួតប្រជែងឲ្យខ្លាំងទៅ តាមលទ្ធភាពដែលពួកគេអាច
ធ្វើបានជាគឺពិសេសកីឡាករវ័យក្មេង ដើម្បីនាំយកបទពិសោធ និងទំនុកចិត្តត្រឡប់មកវិញ ដោយរំពឹងថានឹងមានការ រីកចម្រើនបន្ថែមទៀតនៅពេលអនាគត»។
គ្រូបង្គោលនៃក្រុមជម្រើសជាតិកម្ពុជាថ្មីដែល ចូលមក ជំនួសដំណែងគ្រូបង្គោលចាស់ ជនជាតិអាហ្សង់ទីនគឺ លោក Felix G. Dalmas ដែលបច្ចុប្បន្នបន្តដឹកនាំក្រុមកម្ពុជា ជាមួយអ្នកចាត់ការទូទៅ ជនជាតិជប៉ុន គឺលោក Keisuke Honda រហូតដល់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។
កាលពីក្រុមជម្រើសជាតិដឹកនាំ ដោយគ្រូបង្គោលលោកFelix G.DalmasនិងលោកKeisuke Hondaនោះលោកទាំង២បានដឹកនាំឲ្យ
ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ កសាងប្រវត្តិសាស្ត្រថ្មីមួយ(ក្នុងរយៈពេល៦០ឆ្នាំ) នៅក្នុងសីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីចុងឆ្នាំ២០១៩ ដោយបានឡើងដល់វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបានប្រកួតចាញ់វៀតណាម ក្នុងលទ្ធផល ០ទល់៤ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានប្រកួតចាញ់ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ប្រកួតដណ្តើម ចំណាត់ថ្នាក់លេខ៣ ក្នុងលទ្ធផល ៤ទល់៥ នៃការទាត់បាល់១១ម៉ែត្រកាត់សេចក្តី ក្រោយរក្សាលទ្ធផលស្មើគ្នា ក្នុងការប្រកួតពេញម៉ោង៩០នាទី ២ទល់២ ដោយកម្ពុជាបានត្រឹមលេខ៤។
សម្រាប់បេសកកម្មថ្មីរបស់ក្រុមកម្ពុជា ក្នុងឆ្នាំ២០២១នេះ នឹងត្រៀមចូលរួមប្រកួត បន្តបង្រ្គប់កិច្ចចំនួន៣ប្រកួត ចុងក្រោយនៃវគ្គចែក
ពូលជុំទី២ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) ដែលត្រូវប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន នាថ្ងៃទី៣មិថុនា, ជួបជាមួយម្ចាស់ផ្ទះ អ៊ីរ៉ាក់ នាថ្ងៃទី៧មិថុនា និងទទួលធ្វើម្ចាស់ផ្ទះ១ប្រកួតចុងក្រោយ ជាមួយក្រុមភ្ញៀវ អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ នៅក្នុងពូលC ដែលមាន៥ក្រុម មានកម្ពុជា, បារ៉ែន, ហុងកុង, អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ឆ្លងកាត់៥ប្រកួតកន្លងមកមិនធ្លាប់ឈ្នះ ស្មើ១ជាមួយក្រុមហុងកុង ១-១ និងចាញ់៤ប្រកួត។
ប្រវត្តិប្រកួតដែលកម្ពុជា ចាញ់អាក្រក់បំផុតនោះ គឺចាញ់ម្ចាស់ផ្ទះ អ៊ីរ៉ង់រហូតដល់ ១៤ទល់០ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។ ក្រៅពីនេះ ក្រុមបាល់ទាត់ជម្រើសជាតិ អាយុក្រោម២២ឆ្នាំកម្ពុជា នឹងចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹង ដំណើរការពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង