ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តកំពង់ចាម បន្តសុពលភាព នៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រយៈពេល២សប្តាហ៍បន្ថែមទៀត

273

ខេត្តកំពង់ចាម ៖ សេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការបន្តសុពលភាព នៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រយៈពេល២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២។

យោងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “ សហគមន៍ ២០-កុម្ភៈ- នៅមិនទាន់មានសភាពធូរស្រាលនៅឡើយ ពិសេសការរកឃើញនូវករណីវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់នៅក្នុង ខេត្តកំពង់ចាម រដ្ឋបាលខេត្ត សូមបន្តសុពលភាពនៃការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ក្នុងករណីរកឃើញប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ដោយត្រូវបន្តសុពលភាពនៃការអនុវត្តរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២១ និងសូមធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ៖ ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត លេខ០១១/២១ស.ណ. ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ស្តីពីការបន្តពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ក្នុងករណីរកឃើញប្រជាពលរដ្ឋវិជ្ជមាន កូវីដ-១៩ និងត្រូវបន្តអនុវត្តសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត លេខ ០១០/២១ ស.ណ.ន ចុះថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២១ ស្តីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនេះ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ នៅភូមិសាស្ត្រខេត្តកំពង់ចាម។

ទទួលបានការណែនាំខាងលើ សូមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក លោក-លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំ-ចៅសង្កាត់ ស្ថាប័នពាក់ព័ន្ធដទៃទៀត និងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួម ជាមួយរដ្ឋបាលខេត្តកំពង់ចាម ដើម្បីអនុវត្តឱ្យបានម៉ឺងម៉ាត់វិធានការរដ្ឋបាល របស់រដ្ឋបាលខេត្តកំពង់ចាម ដែលបានដាក់ចេញ និងត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ការពារ” រួមនឹងកែប្រែទម្លាប់នៃការរស់ នៅសមស្របតាមបិរបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ឱ្យជៀសផុតពីជំងឺដ៏មហាប្រល័យនេះ៕

អត្ថបទដែលជាប់ទាក់ទង