ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ស្នើអភិបាលរាជធានី ខេត្ត ពង្រឹងបន្ថែម វិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ នៅមូលដ្ឋានរាជធានី ខេត្ត

84

 

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឯកភាពឲ្យក្រសួងសុខាភិបាល ស្នើអភិបាលរាជធានី ខេត្ត ពង្រឹងបន្ថែមវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ នៅមូលដ្ឋានរាជធានី ខេត្ត។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមជម្រាបជូន ឯកឧត្តម លោកជំទាវអភិបាលនៃគណៈ អភិបាលរាជធានី-ខេត្ត ជ្រាបថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្តី ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លើលិខិតលេខ ២២៩ សខល ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពីរបាយការណ៍ កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ការដាក់វិធានការបិទខ្ទប់នៅភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល គឺជា មេរៀនបទពិសោធន៍ ដែលគួរត្រូវបានដកស្រង់ដើម្បីប្រតិបត្តិនៅ តាមមូលដ្ឋានរបស់ខ្លួនទៅតាមស្ថានភាព ជាក់ស្ដែង។ ទន្ទឹមគ្នានេះ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ វិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឱ្យមាន ប្រសិទ្ធភាពខ្ពស់ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីវិធានការបង្ការជំងឺកូវីដ-១៩ ឱ្យកាន់តែស៊ីជម្រៅទៅដល់ បុគ្គល គ្រួសារ និងសហគមន៍៕

 

អត្ថបទដែលជាប់ទាក់ទង