ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កញ្ញាឯកចក្រវាឡ កម្ពុជា រ៉េត សារីតា បង្ហាញ ក្នុងវគ្គប្រកួតឈុតតំណាងជាតិ ឈុតតែមួយនេះក៏តំណាងឱ្យសាមគ្គីភាព សុខដុម នីយកម្មនិងសន្តិភាព (អាមេរិក)

132

ភ្នំពេញ៖ មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ វគ្គប្រកួតឈុតតំណាងជាតិបានចាប់ផ្តើមហើយកាលពីរាត្រីថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២១ ត្រូវនឹងម៉ោង៧ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នៅកម្ពុជា។ ឈុតទេពរួបរួម ដែលត្រូវបានគ្រងដោយ កញ្ញាឯកចក្រវាឡកម្ពុជា រ៉េត សារីតា បានធ្វើឲ្យអ្នកទស្សនាចាប់ភ្លឹក នឹងលាន់មាត់សរសើរអំពីដំណើរ ដ៏ស្វាហាប់មានទំនុកចិត្ត សាកសមទៅនឹងឈុតដែល ត្រូវបានច្នៃឡើងដោយកូនខ្មែរមួយនេះ។ ឈុត “ ទេពរួបរួម” រចនាម៉ូតដោយ លោក គួន មាឃ និងឆ្លុះបញ្ចាំងពីការបញ្ជៀសទំនាស់ក្នុងការគោរពក្នុងព្រហ្មញ្ញសាសនាដែលរវាងព្រះសិវៈ និងព្រះវិស្ណុ និងដើម្បីបង្រួប បង្រួមទេវៈទាំងពីរ គេក៏បានបង្កើតទេវៈមួយអង្គដែលហៅថា ព្រះហរិហរៈ ដែលហរិតំណាងវិស្ណុ ហើយហរៈតំណាងសិវៈ។ឈុតតែមួយនេះ ក៏តំណាងឱ្យសាមគ្គីភាព សុខដុម នីយកម្មនិងសន្តិភាព។ រចនាបថសិល្បៈនៃសំលៀកបំពាក់នេះ ដើមឡើយត្រូវបានគេយកចេញពីគំនិតចម្លាក់បុរាណខ្មែរ។ឈុតនេះទទួលបានការស្វាមគន៍ និងសំឡេងទះដៃកងរំពង នឹងត្រូវបានគេចាត់ទុកថាជាឱកាស ដ៏ពិសេសសម្រាប់កម្ពុជាបង្ហាញ សិល្បៈវប្បធម៌ជាតិ នៅលើឆាកដ៏សម្បើមមួយនេះ។
សូមបញ្ជាក់ថា៖ ឈុតតំណាងជាតិរបស់ប្រទេសនីមួយៗ ដែលវាបានក្លាយទៅជាប្រធានបទដ៏សំខាន់ សម្រាប់អ្នកនិយមតាមដានវិស័យកញ្ញាឯកដែលមិនត្រឹមតែកម្ពុជា ទេ សូម្បីតែបណ្តាប្រទេសជាច្រើនក៏បាន ផ្តោតការចាប់អារម្មណ៍លើវាផងដែរ ព្រោះតែប្រទេសនីមួយៗបានច្នៃយ៉ាង សម្រិតសម្រាំងដើម្បីធ្វើការឆ្លុះបញ្ចាំង ពីភាពច្នៃប្រឌិត សិល្បៈ វប្បធម៌ប្រពៃណី ជីវិតរស់នៅ និងជាឱកាសផ្សព្វផ្សាយវានៅលើឆាក អន្តរជាតិឲ្យពិភពលោកបានស្គាល់ ។ថ្ងៃទី ១៤ខែឧសភាគឺជាថ្ងៃប្រកួតបឋមថ្ងៃទី១៥ និង១៦គឺជាការហាត់សមនិងការ ប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២១នេះ។
កញ្ញាឯក រ៉េត សារីតា វ័យ២៦ឆ្នាំ មានកម្ពស់165cm មានមុខរបរ ជាពិធីការិនី និង តារាសម្តែង។ ជាការកត់សម្គាល់ ទម្រាំតែមកដល់ទីកន្លែងដែលជាក្តីស្រមៃមួយនេះបាន រ៉េត សារីតា បានឆ្លងកាត់នូវភាពលំបាក ល្វីងជូរចត់ជាច្រើនរាប់មិនភ្លេច ជាពិសេសគឺអំឡុងពេលប្រកួតចូលវិស័យសិល្បៈនេះតែម្តង។ នាងគឺជាតារាសម្តែង និងជាពិធីការិនីដែលមាន ទេពកោសល្យយ៉ាងស្ទាត់ជំនាញ និងប្រកបដោយភាពបត់បែនខ្ពស់។ ធ្លាប់ធ្វើជាពិធីការិនីក្នុងកម្មវិធីឡូយ៩ និងកម្មវិធីទូរទស្សន៍ «ស្នេហ៍៩»ដែលរៀបចំដោយ BBC Media Action ផងដែរ។
រ៉េត សារីតា ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវធី Freshie Girl រហូតដល់ទៅ២លើករួចមកហើយ ដែលជាឱកាសនាងទទួលបានបទពិសោធន៍ជាច្រើនលើការប្រកួតក្នុងស្រុក។ នាងអាចប្រើប្រាស់ភាសា៣ក្រៅពី ភាសាកំណើតរបស់នាងដែលក្រៅ ពីការប្រើប្រាស់ភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ នាងក៏អាចច្រើប្រាស់ភាសា បារាំង និងភាសាថៃបានខ្លះផងដែរ។ នាងធ្លាប់បានឆ្លងកាត់ការហ្វឹង ហាត់ដើរបង្ហាញម៉ូត និងឆ្លើយសំណួរជាមួយអ្នកជំនាញ នៅប្រទេសហ្វុីលីពីនផងដែរ ហើយក្រោយពេលគ្រង មកុដនាងក៏កាន់តែមានភាពជឿជាក់កាន់តែខ្ពស់។
សារីតា បានបញ្ចប់ការសិក្សានៅសាលាThe private French primary school ផ្នែកបរិញ្ញាបត្រភាសាអង់គ្លេស ហើយ នាងក៏កំពុងបន្តការសិក្សា អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង