ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ អ្វីដែលមិនគួរធ្វើ

122

ភ្នំពេញ៖ចាស់ពីបូរាណបានទុកនូវពាក្យប្រដៅថា ជាមនុស្សគួរតែធ្វើអ្វីដែលគួរធ្វើ ហើយអ្វីដែល មិនគួរធ្វើមិនចាំបាច់ធ្វើទេព្រោះវា
នឹងមិនផ្ដល់នូវអ្វីមកដល់មយើងវិញឡើយ ។
អ្នកខ្លះចូលចិត្តធ្វើការងារ តាមរបៀបផ្សងព្រេង ទោះបីការងារនោះ នៅស្រពិចស្រពិលដោយ មិនដឹងថាបានទទួលផល ឬ មិនបាន
ទទួលផងនោះ ។ពាក្យចាស់លោកបានទុកនូវដំបូន្មានថា <កុំតាមស្រោចទឹកដើមឈើ ដែលងាប់ និងកុំតាមផ្គាប់ចិត្តមនុស្ស ដែលមិនឲ្យតម្លៃ
យើង> ។
នេះជាគតិល្អមួយព្រោះ ដើមឈើដែលងាប់ហើយ ទោះបីខិតខំព្យាយាមស្រោចទឹក យ៉ាងណាក៏ដើមឈើនោះ មិនអាចរស់ឡើងវិញ
បានដែរ គឺមានតែក្របែលវា ធ្វើជាអុសដុតតែប៉ុណ្ណោះ បើជាដើមឈើធំ អាចយកវាទៅច្នៃជាសង្ហារឹម សម្រាប់ប្រើប្រាស់ បានវាប្រសើរជាងបន្ត
ខំស្រោចទឹកវាដែរ ។យ៉ាងហោចណាស់ក៏ យកវាលក់ឲ្យអ្នកភ្លុក សម្រាប់ដុតខ្មោច វាប្រសើរជាងខំបន្តស្រោចទឹកដែរ ។
នៅលើលោកនេះ ប្រសិនបើមាននរណាម្នាក់ ស្រោចទឹកទៅលើដើមឈើ ដែលងាប់នោះ គេនឹងគិតថាអ្នកនោះ មានបញ្ហាខួរក្បាល
ខុសប្រក្រតីមិនខានឡើយ ។មបើវាងាប់ហើយ នៅតែបន្តស្រោចទឹកនោះ គឺដើមឈើនោះ នឹងកាន់តែពុកពេលនោះ សូម្បីតែយកមកធ្វើជាអុស
ដុតក៏លំបាកនឹងដុតដែរ ។
ចុះអ្នកដែលមិន ឲ្យតម្លៃយើង តើយើងគួរតាម ផ្គាប់ចិត្តដែរឬទេ? មនុស្សមួយរូបៗសុទ្ធតែមាន តម្លៃដោយឡែករបស់យើង ហេតុនេះយើងមិនអាច មើលងាយខ្លួនឯងបាននោះទេ ចំពោះអ្នកដទៃ គេមើលងាយយើង វាជារឿងរបស់គេ តែសម្រាប់ខ្លួនយើង គឺត្រូវតែផ្ដល់តម្លៃឲ្យខ្លួនឯង ។ វាគ្មានអ្វីដែលប្រសើរជាងដើរចេញឲ្យ ឆ្ងាយពីអ្នកដែលមិនឲ្យតម្លៃដល់យើងនោះទេ កុំបន្តនៅសំកុកតាមផ្គាប់ផ្គុនគេបន្តទៀតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង