ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាល់កុលសម្លាប់ មេរោគក្លែងក្លាយ (មេតាណុល) ចំនួន ៥៤០លីត្រត្រូវបានដកហូត

66

 

ខេត្តកោះកុង ៖ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកោះកុង បានចុះត្រួតពិនិត្យគុណភាពទំនិញ និងអង្កេតតម្លៃទំនិញ ដែលដាក់តាំងលក់នៅក្នុងផ្សារដងទង់ តាមហាងលក់ទំនិញ និងឱសថស្ថាន ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ការចុះត្រួតពិនិត្យនេះ មានការចូលរួម ពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១។

ក្រោយការធ្វើតេស្តរួច មន្ត្រីជំនាញសាខា ក.ប.ប. បានរកឃើញ និងរឹបអូសអាល់កុល សម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ចំនួន ១៨កាន ស្មើនឹង ៥៤០លីត្រ មករក្សាទុក ដើម្បីអនុវត្តនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង