ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង ផ្ដល់អំណោយ ដល់អ្នកខ្វះខាត នាសម័យកូវីដ

85

ភ្នំពេញះលោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានអោយដឹង នៅថ្ងៃទី១៥ខែឧសភានេះថា ដោយកាលល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ នៅមុខសាលាខណ្ឌបឹងកេងកង ផ្ទាល់ដោយ រដ្ឋបាលខណ្ឌបឹងកេងកង គឺលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង រួមទាំងមន្ត្រីក្រោមឱវាទ បានចូលរួមចែកអំណោយ នូវគ្រឿងបរិភោគរួមមាន អង្ករ ,ត្រីខកំប៉ុង ,មី ទឹកត្រី ,ទឹកសុីអុីវ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្វះខាត ចំនួន២០គ្រួសារ ដែលរស់នៅស្របតាម បណ្តោយផ្លូវ៣៩៦ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នេះគឺជាវប្បធម៌នៃការចែករំលែក ជួយគ្នីគ្នានៅ ពេលជួបការលំបាក នាសម័យកូវីដ១៩ ដើម្បីផ្ដល់នូវភាពកក់ក្ដៅ ជូនដល់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ហើយសកម្មភាពចែក អំណោយជូន ប្រជាពលរដ្ឋនាពេលនេះ គឺមិនមែនជាលើកទី១នោះទេ ដោយកន្លងមក រដ្ឋបាលខណ្ឌបឹងកេងកង ដែលដឹកនាំដោយលោកធឹម សំអាន ជាអភិបាលខណ្ឌបឹងកេងកង តែងតែរៀបចំធ្វើពិធីចែក អំណោយជាគ្រឿងបរិភោគ និង បន្លែបង្កាស្រស់ៗ តាមរថយន្តដឹកទៅចែកជូន ដល់ប្រជាពលរដ្ឋដល់មុខផ្ទះពួកគាត់ បានជាហូរហែរដល់ដៃ បងប្អូនប្រជាពលរដ្ឋជាច្រើន រយក្រុមគ្រួសារ ឯណោះទុកដោះស្រាយ ជីវភាពពេលជួបការលំបាក នាសម័យកូវីដ១៩នេះ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង