ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពីរនាក់បងប្អូន ផឹកស្រាស្រវឹងនាំគ្នា ដុតផ្ទះម្តាយចោល

100

តាកែវ ៖ ដោយមានការចង្អុលពីលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួល ពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង១២ និង៣៦នាទីរសៀល ឪពុកជនសង្ស័យបានខលប្តឹងតាមរយៈលេខ ០៩៦ ៥២៨១២៩៨ មកលោក យុគ សារ៉ាត់ អធិការ នគរបាលស្រុកគិរីវង់ លោកបានចាត់កម្លាំងជំនាញពន្លត់អគ្គិភ័យ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាអូរ ចុះអន្តរាគមន៍ពន្លត់ នឹងធ្វើការឃាត់ខ្លនជនសង្ស័យឈ្មោះ ម៉ុស ក្រង់ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិជាវប្តីខាងកើត ឃុំតាអូរ ស្រុកគិរីវង់ ជាអ្នកដុតផ្ទះខ្លួនឯង ក្រោយមកកម្លាំងជំនាញពន្លតអគ្គិភ័យស្រុក បានមកដល់តែមិន បានប្រើសប្រាស់រថយន្តបាញ់ពន្លត់ទឹកទេ ដោយមានការសហការពីប្រជាពលរដ្ឋ បានជួយពន្លត់គ្រប់គ្រងស្ថានការទាន់ពេលវេលា ។

ផ្ទះមានទំហំ ៤ម៉ែត្រគុណនឹង៥ម៉ែត្រ ប្រក់ពីស័ង្កសី(ផ្ទះចាស់បុរាណ) ឆាប់ឆេះអស់៤០ភាគរយ ដោយមូលហេតុ៖ ជនសង្ស័យខាងលើ បានផឹកស៊ីជាមួយបងបង្កើតឈ្មោះ ម៉ុស បុល (ហៅតយ) អាយុ ៣៥ឆ្នាំ ក្រោយមកម៉ុល បុល បានញុះញង់ឲ្យឈ្មោះ ម៉ុស ក្រង (ត្រូវជាប្អូនបង្កើត) ថាដុតផ្ទះចោលទៅ ហើយពួកយើងទៅនៅវត្ត ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង តាមនីតិវិធីបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ៕

អត្ថបទដែលជាប់ទាក់ទង